(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានឲ្យដឹងថា ការខិតខំប្រឹងប្រែងបង្កើតឲ្យមានលទ្ធិប្រជាធិបតេយ្យ និងការបញ្ចប់នូវសង្រ្គាម គឺកើតចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលស្ថាបនិកកិច្ចព្រមព្រៀងសន្តិភាពនេះ មានតែអតីតព្រះមហាក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែប៉ុណ្ណោះ។

លោកថ្លែងបែបនេះ ក្នុងពិធីបិទវគ្គអប់រំនៃនយោបាយដល់មន្ត្រីគណបក្សថ្នាក់ស្រុក ឃុំ ជំនាន់ទី១ របស់ស្រុកឆែប ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧នេះ។

ក្នុង​ឱកាសនោះ លោកអភិបាលខេត្តបានលើកឡើងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បានធ្វើឲ្យប្រទេសកម្ពុជាមានការសុខសន្តិភាព មានលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍគ្រប់បែបយ៉ាងរហូតមកដល់សព្វថ្ងៃនេះ។

លោក អ៊ុន ចាន់ដា បានបន្តថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺកើតឡើងដោយស្នាព្រះហស្ថរបស់ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ដោយបានផ្តួចផ្តើមឲ្យមានការចរចាបង្រួបបង្រួមជាតិ ឲ្យគ្រប់ភាគីខ្មែរទាំងអស់ ដែលក្នុងពេលនោះប្រទេសកំពុងតែមានសង្រ្គាមសីវិល ដែលមានខ្មែរច្រើនពណ៌បានធ្វើការច្បាំងគ្នា។

ក្រោមព្រះរាជបូជណីកិច្ចរបស់របស់ព្រះករុណា អតីតព្រះមហាក្សត្រ បានរៀបចំឲ្យមានការជួបប្រជុំគ្នាគ្រប់ភាគីខ្មែរពាក់ពន្ធ័ទាំងអស់ ហើយចុងបញ្ចប់បានសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃ២៣ ខែតុលានេះ។ ដូច្នេះការខិតខំប្រឹងប្រែងបង្កើតឲ្យមានលទ្ធិប្រជាធិបតេយ្យ ការបញ្ចប់នូវសង្រ្គាមរាំរ៉ៃ គឺកើតចេញពីកិច្ចព្រមទីក្រុងប៉ារីសនេះ។

ទាក់ទងនិងកម្មវិធីបិទវគ្កអប់រំនយោបាយនេះលោក អ៊ុនចាន់ដា បានបន្តថា ជាមួយនិងកម្មវិធីនៃការបង្កើតវគ្គបំពាក់បំប៉ននេះ គឺគណ:អចិន្ត្រៃយ៏គណបក្សខេត្តបានសម្រេចក្រោមការណែនាំពីគណះអចិន្ត្រៃយ៏គណ:កម្មការកណ្តាកគឺតំរូវឲ្យមានការបើកវគ្គបំប៉ន ហើយយើងបានរៀបចំវគ្គបំប៉ននេះនៅខេត្តហើយនាំយកនូវ យុវជនគោលដៅ ឫយុវជនបង្គោលក្រុង ស្រុកមួយចំនួនទៅចូលរួមវគ្គបំប៉ននៅខេត្ត ប៉ុន្តែដោយពេលវេលានិងការចំណាយមួយចំនួនដែលធ្វើអោយប៉ះពាល់ដល់ការងារបងប្អូនយើងមួយចំនួននៅតាមស្រុក ក្រុងនិងឃុំខ្លះ ចឹងទេយើងបានបង្កើតអោយមានវគ្គបំប៉នតាមស្រុកបន្ថែម។

លោក អ៊ុន ចាន់ដា បានធ្វើការសង្កត់ធ្ងន់ថា ហេតុអីបានទាមទាអោយមានបើកវគ្គបំប៉ននេះត្រូវមានការចូលរួម ត្រូវហៅទាំងអស់ ហៅយុវជនពីតាមបណ្តាលភូមិឃុំគ្រប់អ្នកពាក់ពន្ធ័ទាំងអស់ដែលជាសកម្មជននិងជាសមាជិករបស់គណបក្សប្រជាជនកម្ពុជាចូលរួមស្តាប់និងទទួលការបណ្តុះបណ្តាលពិសេសជាងនេះគឺគោលបំណងរបស់យើងគឺពង្រឹងនូវការយល់ដឹងបន្ថែមទៀតអ្វីជាគោលនយោបាយរបស់គណបកហសនិងសកម្មភាពរបស់គណបក្សក៏ដូចសភាពការនយោបាយថ្មីៗដើម្បីអោយសមាជិកសមាជិការរបស់យើងនៅគ្រប់មជ្ឈដ្ឋានទាំងអស់អយបានជ្រួតជ្រាប។

លោកក៏បានថ្លែងនូវការកោតសរសើរដល់ដល់ក្រុមការងារគណបក្សខេត្ត ស្រុក ឃុំពិសេសគ្រូបង្គោលដែលសុទ្ធតែជាសមាជិកថ្នាក់គណ្តាលជាចាស់ព្រឹទ្ធាចារ្យដែលបានលះបង់ពេលវេលាកំលាំងកាយចិត្តជួយបង្រៀនដល់សមាជិកបក្សរបស់យងរយះពេលប៉ុន្មានថ្ងៃនេះ ពិសេសលោកសូមថ្លែងអំណរគុណដល់លោកសំ លាងទ្រីសមាជិកគណះអចិន្ត្រៃយ៏គណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកឆែប ដែលបានលះបង់ធនធានផ្ទាល់ខ្លួនធ្វើអោយដំណើរការវគ្គអប់រំនេះទទួលបានជោគជយ័ ក្នុងឱកាសលោកអ៊ុនចាន់ដាបានប្រកាសជួយកសាងសាលាឆទានមួយខ្នងដល់ឃុំម្លូរព្រៃ2 ហើយក៏បានប្រគល់លិខិតសរសើរសិក្ខាកាមរបស់យើងផងដែរ៕