(ភ្នំពេញ)៖ សាកលវិទ្យាល័យកម្ពុជា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧នេះ ជូនដំណឹងពីការផ្លាស់ប្ដូរកាលបរិចេ្ឆទនៃការទទួលពាក្យ ការប្រឡង និងការប្រកាសលទ្ធផលប្រឡងអាហារូបករណ៍ ចំនួន១,០០០កន្លែង សម្រាប់ឆ្នាំសិក្សា២០១៧-២០១៨។

តាមសេចក្ដីជូនដំណឹងដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់នេះបញ្ជាក់ថា សម្រាប់ការផ្លាស់ប្ដូររួមមាន៖
*ថ្ងៃឈប់ទទួលពាក្យ៖ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧
*ថ្ងៃបិទបញ្ជីឈ្មោះបេក្ខជនប្រឡង៖ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧
*ថ្ងៃប្រឡង៖ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧
*ថ្ងៃប្រកាសលទ្ធផល៖ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់ការិយាល័យទទួលចុះឈ្មោះ និងផ្ដល់ព័ត៌មានតាមរយៈលេខទូរស័ព្ទ ០២៣ ៩៨៧ ២៧៦/ ០៦០ ៣៣៣ ៣៤៦។

សូមអានខ្លឹមសារទាំងស្រុងនៃសេចក្ដីជូនដំណឹង នៅខាងក្រោមនេះ៖