(ភ្នំពេញ)៖ បន្ទាប់ចាប់បានភ្លាមៗ ជនល្មើសដែលបានបើកការបាញ់ប្រហារទៅលើបុរសម្នាក់ បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យនោះ ពេលនេះនាវេលាម៉ោងជាង៩ យប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ ជនល្មើសកំពុងស្ថិតក្រោមការសួរនាំរបស់កម្លាំងនគរបាលជំនាញ នៅអធិការដ្ឋាននគរបាលខណ្ឌ ហើយត្រូវបានសមត្ថកិច្ចអះអាងថា ជនល្មើសជាមន្ដ្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ឈ្មោះ សាន បូរី។

បើតាមមន្ដ្រីនគរបាលជំនាញ ជនល្មើសបានបាញ់ប្រហារទៅលើជនរងគ្រោះចំនួន៣គ្រាប់ ដោយប្រើប្រាស់កាំភ្លើងម៉ាក រ៉ូឡូ។

ដោយឡែកជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ឈ្មោះ​ សែម ចាន់​ថន ហើយការសន្និដ្ឋានជំហានដំបូងដែលនាំឲ្យមានការបាញ់ប្រហារនេះ បណ្ដាលមកពីជម្លោះដោយសារច្រៀងខារាអូខេ ហើយជនល្មើសខឹងជនរងគ្រោះនិយាយច្រើន ក៏បាញ់តែម្តង៕