(កណ្តាល)៖ យុវជនម្នាក់ផឹកស្រាក្លែមច្រើន ធ្វើឲ្យតុណ្ហាដុតរោលរាងកាយខ្លាំង ក្រោយពីឃើញនារីម្ចាស់បន្ទប់ចូលដេក ប្រើល្បិចចូលនោមរួចខ្ទាស់គន្លឹះ ធ្វើសកម្មភាពចាប់រំលោភលើនារីរងគ្រោះ ប៉ុន្តែពេលប្រុងធ្វើសកម្មភាពបំរុងរំលោភនោះ ស្រាប់តែនារីរងគ្រោះភ្ញាក់ទាន់ស្រែកឲ្យគេជួយ ទើបអ្នកផឹកពីខាងមុខបន្ទប់ធាក់ទ្វារចូលទៅជួយ តែត្រូវជនសង្ស័យវាយ១ដៃ និង១ក្តារបួសក្បាល។

ក្រោយមកទើបឃាត់ខ្លួនបានប្រគល់ឲ្យនគរបាលចាត់ការទៅតាមផ្លូវច្បាស់។ ហេតុការឃាត់ខ្លួននេះកើតឡើងកាលពីម៉ោង១០៖៤៥នាទីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ ចំណុចបន្ទាប់ជួល ភូមិជ្រៃមង្គល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម.ស.ស អាយុ២៦ និងជនរងគ្រោះ២នាក់ឈ្មោះ អ៊ុក រតនា ភេទប្រុស អាយុ២៧ឆ្នាំ និងឈ្មោះ អ៊ុក រតនា អ្នកទាំង៣មានមុខរបរកម្មកររោងចក្របារី និងស្នាក់នៅភូមិជ្រៃមង្គល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល រងរបួសបែកក្បាលថ្ងាសខាងស្តាំ។ ចំណែកជនសង្ស័យឈ្មោះ ឃឿន សុខុម អាយុ២៩ឆ្នាំ មានមុខរបរកម្មកររោងចក្របារី និងរស់នៅក្នុងភូមិឃុំជាមួយគ្នា។

នគរបាលបានបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យបានផឹកស្រាបៀអានឆ័រជាមួយគ្នា នៅមុខបន្ទប់ជួល ក្រោយមកជនរងគ្រោះចូលទៅដេក ក្នុងបន្ទប់ដោយមិនទាន់បិទទ្វារបន្ទប់ទេ។ លុះវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យស្រវឹងបានចូលនោមក្នុងបន្ទប់ជនរងគ្រោះ ពេលនោះឃើញជនរងគ្រោះដេកលក់រួចក៏ដាក់គន្លឹះទ្វារបន្ទប់រួចលូកដៃដោះអាវរ៉ូបជនរងគ្រោះ ធ្លាក់មកដល់ត្រឹមផ្សិត ហើយឡើងពោបពីលើជនរងគ្រោះ បំរុងរំលោភតែពេលនោះ ជនរងគ្រោះភ្ញាក់ទាន់ហើយស្រែកឲ្យគេជួយ។

ភ្លាមៗនោះឈ្មោះ មៀច ពិសាល ដែលនៅផឹកខាងមុខបន្ទប់នោះ បានធាក់ទ្វាររបើកចូល ទៅជួយតែត្រូវជនសង្ស័យវាយ១ដៃ ហើយយុវជនម្នាក់ទៀតឈ្មោះ អ៊ុក រតនា ឃើញបានចូលទៅជួយឃាត់ទៀត តែត្រូវជនសង្ស័យវាយ និងបន្ទះក្តាបណ្តាលឲ្យបែកក្បាលចេញឈាម ក្រោយមកទើបឃាត់ខ្លួនបានប្រគល់ឲ្យនគរបាលចាត់ការទៅតាមផ្លូវច្បាប់៕