(ភ្នំពេញ)៖ ឈ្នះទៀតហើយអ្នកពោធិ៍សាត់ គឺឈ្នះតាំងពីកម្មវីធីសប្តាហ៍មហាសំណាងវគ្គមួយ កាលពីពេលថ្មីៗនេះនូវទឹកប្រាក់១ពាន់ដុល្លារ តែឥឡូវនេះគឺឈ្នះនូវរង្វាន់ធំនូវម៉ូតូ Zoomer X ស៊េរី២០១៨ដ៏ថ្មីស្រឡាងពីកម្មវិធីសប្តាហ៍មហាសំណាងវគ្គ២របស់ឆ្នោតមហាសំណាង។

បងស្រីក្រេន ង៉ែត ជាកសិករមកពីភូមិទួលត្បែង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាអតិថិជនដែលបានឈ្នះនូវរង្វាន់ធំម៉ូតូ១គ្រឿង ពីកម្មវិធីសប្តាហ៍មហាសំណាងវគ្គ២ របស់ក្រុមហ៊ុនឆ្នោតមហាសំណាង ដែលជាក្រុមហ៊ុន ចុះបញ្ជីស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។
បងស្រី បានលើកឡើងទាំងក្តីត្រេកអរយ៉ាងដូច្នេះថា៖​ «ខ្ញុំដឹងដំណឹងថា ខ្ញុំឈ្នះនេះ តាមរយៈអ្នកតំណាងឆ្នោត ហើយខ្ញុំពិតមានក្តីសប្បាយរីករាយខ្លាំងណាស់ ហើយខ្ញុំមិននឹកស្មានថា ខ្ញុំឈ្នះបាននូវរង្វាន់ម៉ូតូយ៉ាងដូច្នេះសោះ។ អញ្ចឹងខ្ញុំចង់ប្រាប់ដល់បងប្អូនយើងថា បើចង់ឈ្នះម៉ូតូដូចខ្ញុំ ដោយគ្រាន់តែចំណាយលុយតិចតួចបំផុត ដើម្បីចាក់ឆ្នោតមហាសំណាងដែលនៅក្បែរៗផ្ទះ»។

តំណាងក្រុមហ៊ុនឆ្នោតមហាសំណាងបានអះអាងថា រង្វាន់ធំទាំងនេះគឺផ្តល់ជូនពិតៗដល់គ្រប់អតិថិជនបើទោះជាលេខដែលចាក់ត្រូវឬខុសក៏ដោយ គឺអតិថិជនគ្រាន់តែរក្សាចុងកន្ទុយសន្លឹក ដែលខ្លួនចាក់រួចនោះ ដើម្បីទុកផ្ទៀងផ្សងសំណាង ជាមួយនិងរង្វាន់ធំម្តងទៀតប្រចាំសប្ដាហ៍ ។រាល់អតិថិជនដែលមានសំណាងឈ្នះ គឺមានជម្រើសក្នុងការរើស នូវរង្វាន់ធំរបស់ខ្លួនមានដូចជាម៉ូតូ Honda Dream ស៊េរីឆ្នាំ២០១៧ ម៉ូតូ Scoopy ស៊េរីឆ្នាំ២០១8 និង ម៉ូតូ Zoomer X ស៊េរីឆ្នាំ២០១៨។

ឆាប់រួសរាន់ឡើង រង្វាន់ធំបន្ទាប់នឹងត្រូវធ្វើការចាប់រង្វាន់នារាត្រីថ្ងៃសុក្រយប់នេះវេលាម៉ោង៨៖០០យប់ តាមរយៈទំព័រហ្វេសប៊ុកផេក KTV Lottery ដូច្នេះសូមពុកម៉ែបងប្អូន កុំភ្លេចអញ្ចើញរួសរាន់ ទៅទិញឆ្នោតមហាសំណាង ដែលនៅជិតផ្ទះចាប់ពីពេលនេះតទៅ ដើម្បីមានឪកាសឈ្នះនូវរង្វាន់ធំរៀងរាល់សប្ដាហ៏ទាំងនេះរហូតដល់ដំណាច់ឆ្នាំ២០១៧នេះ។

ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខ៖ 070 235 235 / 099 235 235 ៕