(ភ្នំពេញ)៖​ កូនស្រីរបស់លោក ជា ប៉ូច អ្នកតំណាងរាស្ត្រ​គណបក្សសង្រ្គោះជាតិ ឈ្មោះ ជា សូរក្សា ក៏បានទទួលនិទ្ទេស A និងចូលជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ផងដែរ។

សម្តេចបន្តថា ការអប់រំមិនត្រូវបានរើសអើង ឬ ប្រកាន់បក្សពួកនោះឡើយ ហើយសម្តេចតេជោ​បញ្ជាក់ថា ​ភាពខុសគ្នានៃផ្នែក នយោបាយមិនមែនជាឧបសគ្គសម្រាប់ការអប់រំនោះទេ។

ក្នុងចំណោមសិស្សនិទ្ទេស A នៅឆ្នាំ២០១៧នេះ មានចៅស្រីរបស់សម្តេចតេជោ ហ៊ុន សែន ម្នាក់ដែលជាចៅប្អូនស្រីរបស់សម្តេច ក៏ទទួលបាននិទ្ទេស A ផងដែរ។

ការមានប្រសាសន៍ខាងលើនេះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧នេះ ក្នុងឱកាសផ្តល់កិត្តិយសជួបសំណេះសំណាលដោយផ្ទាល់ ជាមួយសិស្សនិទ្ទេសA និងអាណាព្យាបាលរបស់ពួកគេ នៅវិមានសន្តិភាព។