(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, លោក សៀ សៀកឡេង, លោក អាន គន្ធធារ៉ា, លោក ហួន លីហួ៖

* ព័ត៌មានជាតិ (Cambodia News)

១៖ ប្រមុខការពារជាតិកម្ពុជា ប្រកាសអំពាវនាវឲ្យសហរដ្ឋអាមេរិកទទួលខុសត្រូវទាំងស្រុង លើគ្រាប់បែកគីមីរបស់ខ្លួន ដែលបន្សល់ទុកនៅកម្ពុជា ដែលបានជះឥទ្ធិពល និងបំផ្លាញសុខភាពយ៉ាងខ្លាំងដល់ពលរដ្ឋកម្ពុជា​

២៖ ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន បង្ហាញលិខិតឆ្លងឆ្លើយរវាង នាយករដ្ឋមន្រ្តីកម្ពុជា និងនាយកប្រតិបត្តិសម្ព័ន្ធគ្រួសាររបស់ឈ្លើយសឹក និងទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍

៣៖ សម្តេចពិជ័យសេនា ទៀ បាញ់៖ អាមេរិកមិនបានចូលរួមដោះស្រាយបញ្ហាគ្រាប់បែកគីមីរបស់ខ្លួនសោះ យើងពិតជាអាក់អន់ចិត្តខ្លាំងណាស់ (ចាក់វីដេអូសំភាសន៍របស់បងសារាយ)

៤៖ សម្ដេចក្រឡាហោម ស ខេង ថ្លែងបញ្ជាក់ថា បើសិនគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយនោះ អសនៈសភានឹងចែកទៅឲ្យបក្សដទៃ ដែលចូលរួម ក្នុងការបោះឆ្នោត,​ គណបក្សប្រជាជនកម្ពុជា មិនទទួលយកទេ

៥៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ចាត់ទុកថា សេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិ មិនបានយល់ច្បាស់អំពីស្ថានភាពជាក់ស្តែងនៅកម្ពុជា

៦៖ ជម្រើសនគរ៖ តម្លៃសន្តិភាព និងប្រជាធិបតេយ្យ

៧៖ កម្ពុជានាំចេញជ័រកៅស៊ូបានជាង១១ម៉ឺនតោន ទទួលចំណូល១៩២លានដុល្លារ នៅរយៈពេល៩ខែ ឆ្នាំ២០១៧

៨៖ ពិធីការិនី​ពូកែ​កំប្លុក​កំប្លែង សុភ័ក្រ្ដ កុសុម៉ា នឹង​ចូល​ខ្លួន​មក​លាតត្រដាង ពី​ខ្សែ​ជីវិត​តស៊ូ​របស់ខ្លួន តាមរយៈ​កម្មវិធី «អាថ៌កំបាំង​ក្រៅឆាក​របស់តារា» នៅថ្ងៃសៅរ៍នេះ!

៩៖ ក្រុមហ៊ុន លី យ៉ុងផាត់ Group ជួបជាមួយអភិបាលរាជធានីភ្នំពេញ ដើម្បីប្រគល់ស្ពាន ផ្លូវ ភ្លើង និងដើមឈើឲ្យរដ្ឋមកគ្រប់គ្រងវិញ ក្រោយនាយករដ្ឋមន្រ្តីប្រកាសទិញ

១០៖ ក្រសួងកិច្ចការនារី គាំទ្រវិធានការថ្មីៗរបស់សម្តេចតេជោ ហ៊ុន សែន ជួយផ្តល់ប្រាក់ឧបត្ថម្ភដល់នារីជាមន្រ្តីរាជការ ស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ក្នុងពេលសម្រាលកូន

* ព័ត៌មានអន្តរជាតិ (World News)

១៖ កូរ៉េខាងជើងព្រមានថា ៖ «យើងនឹងផ្លោងមីស៊ីលទៅកោះ Guam បើសិនជាអាមេរិក មិនបញ្ឈប់សមយុទ្ធដែនអាកាស លើឧបទ្វីបកូរ៉េ»

២៖ មហាយក្សចិន «អំពាវនាវសាជាថ្មី ឲ្យអាមេរិកដក THAAD ចេញពីកូរ៉េខាងត្បូង» ដើម្បីឲ្យមានសន្តិសុខក្នុងតំបន់!

៣៖ ទូរទស្សន៍ CNN រកឃើញថា «ហ្គេម Pokemon Go បានលូកលាន់ការបោះឆ្នោតនៅអាមេរិក» ហើយរុស្ស៊ីជាអ្នកជាប់ពាក់ព័ន្ធធំ!

៤៖ ប្រធានាធិបតីមហាអំណាច ដូណាល់ ត្រាំ គ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់តំបន់ព្រំដែនកូរ៉េទាំងពីរ

៥៖ ដូណាល់ ត្រាំ បញ្ជាក់ច្បាស់ៗ៖ «ទំនាក់ទំនងខ្ញុំនឹងរដ្ឋមន្ត្រីការបរទេស ធីល្លឺសុន គឺល្អប្រសើរ មិនដូចពួកសារព័ត៌មានចុះផ្សាយឡើយ»

៦៖ ថ្ងៃនេះគឺខួប ១ឆ្នាំ នៃការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត ខណៈថ្ងៃបូជាព្រះសព​កាន់តែជិត​មកដល់!

៧៖ ប្រទេសអេស្ប៉ាញ «ធ្វើព្យុហយាត្រាយោធាយ៉ាងកក្រើក កណ្តាលទីក្រុងម៉ាឌ្រីត» ចំពោះមុខគម្រោងផ្តាច់ខ្លួន នៃមេដឹកនាំ Catalonia!

៨៖ បែកធ្លាយរឿងអាស្រូវ​ធំបំផុត នៅអាមេរិកឡាទីន! ប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ធ្លាប់ទទួលសំណូករាប់សិបលានដុល្លារ

៩៖ សារព័ត៌មានរុស្ស៊ី៖ «ការដកខ្លួនដ៏ចម្លែករបស់អាមេរិក ចេញពីអង្គការយូណេស្កូ នឹងធ្វើឲ្យ​អាមេរិកកាន់តែឯកោ» ហើយវាជាចេតនាដាក់សម្ពាធលើ UN តែម្តង!

១០៖ ជនជាតិរ៉ូហ៊ីងយ៉ា​ ដែលភៀសខ្លួនពីមីយ៉ាន់ម៉ា ទៅកាន់បង់ក្លាដែស កើនឡើងយ៉ាងគំហុក​ដល់ ជាង​កន្លះលាននាក់! ៕