(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថាខ្លួន បាននិងកំពុងដំណើរការ ការដ្ឋានកែលម្អចរាចរណ៍នៅរង្វង់មូលកាំកូ ដោយសម្រេចលុបចោលរង្វង់មូល ដាក់ជំនួសវិញដោយការដំឡើងភ្លើងស្តុប ដើម្បីសម្រួលដល់ការធ្វើដំណើរ កាត់បន្ថយការកកស្ទះចរាចរណ៍។

ជាមួយគ្នានឹងការប្រកាសលុបរង្វង់មូលកាំកូនេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានបង្ហាញនូវរបៀបធ្វើចរាចរណ៍​នៅពេលដាក់អោយដំណើរការភ្លើងស្តុបថ្មីផងដែរ។ (ដូចរូប)

សូមជម្រាបថា អាជ្ញាធររាជធានីភ្នំពេញ កាលពីពេលកន្លងទៅក៏បានលុបចោលរង្វង់មូលទួលគោក ដាក់ជំនួសវិញដោយភ្លើងស្តុបផងដែរ។ ចំណាត់ការនេះ បានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍នៅទីតាំងនោះ និងទទួលបានការសារទយ៉ាងខ្លាំងពីប្រជាពលរដ្ឋ៕