(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានលើកឡើងក្នុងកម្មវិធីបិទវគ្គរដ្ឋបាលកីឡា ស្តីពី «អភិបាលកិច្ចល្អ គណនេយ្យភាព និងសារព័ត៌មានកីឡា» នាល្ងាចថ្ងៃសុក្រទី១៣ ខែតុលា ឆ្នាំ២០១៧នេះ បានបពា្ជក់ថា គណៈកម្មាធិការជាតិអូឡាំពិកគ្រោងនឹងរៀបចំឲ្យមានទូរទស្សន៍ឯកទេសកីឡាមួយ ដើម្បីតម្រង់ទិសជំនាញ និងផ្សព្វផ្សាយរូបភាពកីឡា តាមស្តង់ដាទូរទស្សន៍កីឡាអន្តរជាតិ ពិសេសការត្រៀមលក្ខណៈផ្សព្វផ្សាយក្នុងសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយប្រើប្រាស់ធនធានជំនាញ ឯកទេសកីឡារបស់យើងផ្ទាល់ និងមានស្រាប់។ ទូរទស្សន៍នេះគឺ ផ្សព្វផ្សាយតែលើសកម្មភាពកីឡា ព្រឹត្តិការណ៍កីឡា លើទិដ្ឋភាពបច្ចេកទេសជំនាញកីឡាតែប៉ុណ្ណោះ។