(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ដោយ៖ ឆេង សូរិយា, លោក សៀរ សៀកឡេង, កញ្ញា សំ ស្រីនីត, និងកញ្ញា យ៉ង់ សក្គុណា៖

* ព័ត៌មានជាតិ (Cambodia News)

១៖ ព្រះមហាក្សត្រខ្មែរ៖ ការប្រឹងប្រែងរក្សាបានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ជាសេចក្តីត្រូវការជាចាំបាច់របស់ប្រជាពលរដ្ឋខ្មែរ

២៖ ព្រះមហាក្សត្រខ្មែរ កោតសរសើរសម្តេចតេជោ ហ៊ុន សែន ដែលបានប្រឹងប្រែងស្តារ និងអភិវឌ្ឍប្រទេសជាតិ

៣៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ រកឃើញកូនប្រជាពលរដ្ឋ៣នាក់កើតមកមិនប្រក្រតីគួរឲ្យអាសូរ ដោយសារឥទ្ធិពលដ៏សាហាវនៃគ្រាប់បែកគីមីរបស់អាមេរិក នៅឃុំគគីរ, ករណីនេះអាចនឹងមានច្រើនទៀត

៤៖ សេចក្តីស្នើសុំវិសោធនកម្មច្បាប់ទាំងបួន ពាក់ព័ន្ធនឹងការប្តឹងរំលាយគណបក្ស ត្រូវបានគណៈកម្មាធិការអចិន្រ្តៃយ៍ រដ្ឋសភាបញ្ជូនទៅគណៈកម្មាធិការជំនាញ ក្រោយប្រជុំចប់

៥៖ រដ្ឋសភាអនុម័តសេចក្តីព្រៀងច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម ដោយសមាជិកសភា ៦៧រូប

៦៖ ទីដែលគ្រាប់បែកគីមីដ៏សាហាវរបស់អាមេរិកបន្សល់ទុក ហើយបង្កបញ្ហាសុខភាពដល់​ពលរដ្ឋ, ថ្ងៃនេះសម្ដេចតេជោ ហ៊ុន សែន​ សម្រេចឲ្យសាងសង់មណ្ឌលសុខភាពបំរើសេវកម្មដោយឥតគិតថ្លៃជូនបងប្អូន

៧៖ ពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងក្របខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ រវាងអាស៊ាន និងចិន ត្រូវបានអនុម័តដោយតំណាងសមាជិកសភា មកពីគណបក្សប្រជាជនកម្ពុជាចំនួន ៦៧រូប

៨៖ អគារថ្មីមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធបតីភាពលោក ម៉ម ប៊ុនហេង និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា

* ព័ត៌មានអន្តរជាតិ (World News)

១៖ ប្រទេសរុស្ស៊ី «រៀបចំបញ្ជូនកាំភ្លើង Ak-47 ៥ពាន់ដើម, គ្រាប់កាំភ្លើង ១លានគ្រាប់, និងរថពាសដែក ២០គ្រឿង» ដោយឥតគិតថ្លៃមកឲ្យហ្វីលីពីន!

២៖ លោក ដូណាល់ ត្រាំ «តែងតាំងស្ត្រីមានបទពិសោធន៍ខ្ពស់មួយរូប ឡើងធ្វើជារដ្ឋមន្ត្រីក្រសួងសន្តិសុខផ្ទៃក្នុង»

៣៖ លោក ដូណាល់ ត្រាំ «ព្រមានដកអាជ្ញាប័ណ្ណទូរទស្សន៍ NBC» ក៏ព្រោះតែការចេញផ្សាយ រឿងរសើបបំផុតមួយ

៤៖ កងទ័ពចិន «បញ្ជូននាវាបំពាក់មីស៊ីល និងយន្តហោះចម្បាំង ទៅទប់ទល់នាវាពិឃាតអាមេរិក» ដែលកំពុងចល័ត នៅសមុទ្រចិនខាងត្បូង!

៥៖ ទីក្រុងព្យុងយ៉ាងព្រមាន៖ «ប្រជាជនកូរ៉េខាងជើង មិនចង់ប្រើមាត់ដោះស្រាយបញ្ហា ជាមួយសហរដ្ឋអាមេរិកទេ»

៦៖ ជំហររួមរបស់ចិន-រុស្ស៊ី ចំពោះបញ្ហាកូរ៉េខាងជើងគឺ «គ្រប់គ្នាគួរខាំមាត់សង្កត់ចិត្ត និងផ្អាករាល់សកម្មភាព ដែលអាច បង្កើនភាពតានតឹង» ៕