(ពោធិ៍សាត់)៖ លោក ឈុន សុង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី ជុក សុផានី អភិបាលរងខេត្ត តំណាងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ភារកិច្ច នាយករដ្ឋបាលថ្មីខេត្តពោធិ៍សាត់។

យោងតាមប្រកាសលេខ៤៧១២.ប្រក ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ ត្រូវបានប្រគល់ភារកិច្ច លោក ឃុត ឧសភា ឋានន្តរស័ក្កិក្រមការ ថ្នាក់លេខ៣ ជានាយករដ្ឋបាលថ្មីសាលាខេត្តពោធិ៍សាត់។ ដោយឡែក លោក ម៉ូវ ម៉ានិត អតីតនាយករដ្ឋបាលសាលាខេត្តពោធិ៍សាត់ ដែលត្រូវបានថ្នាក់ដឹកនាំតែងតាំង ជាអភិបាលថ្មីសាលាខណ្ឌសែនសុខវិញ៕