(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា លោក សៀ សៀកឡេង លោក ជូរ លឹមហួត កញ្ញាសំ ស្រីនីត កញ្ញា យ៉ង់ សក្គុណា៖

* ព័ត៌មានជាតិ (Cambodia News)

១៖ តុលាការកំពូលចេញដីកាបង្គាប់ឲ្យ ប្រធានគណបក្សសង្គ្រោះជាតិ ដាក់ឯកសារត្រៀមលើពាក្យបណ្ដឹងសុំរំលាយគណបក្ស

២៖ សម្តេចតេជោ ហ៊ុន សែន៖ ចាប់ពីមករា ឆ្នាំ២០១៨ អ្នកមានប្រាក់បៀវត្សរ៍ត្រឹម១លាន២សែនរៀល ឬ៣០០ដុល្លារ មិនជាប់ពន្ធនោះឡើយ

៣៖ រាជរដ្ឋាភិបាល សម្រេចបង្កើនប្រាក់មរណភាពមន្ដ្រីរាជការស៊ីវិល ដល់២លានរៀល និង ៤លានរៀល សម្រាប់មរណពេលបេសកកម្ម

៤៖ សម្ដេចតេជោ ហ៊ុន សែន៖ ការបន្ថែម៥ដុល្លារលើប្រាក់ខែកម្មករនៅឆ្នាំ២០១៨ រាជរដ្ឋាភិបាលខាតជាង៤០លានដុល្លារក្នុងមួយឆ្នាំ លើពន្ធកាត់ទុក និងកម្រៃការនាំចេញ

៥៖ សម្តេចតេជោ ហ៊ុន សែន ជំរុញយុវជនកម្ពុជា ដែលត្រូវចូលរួមកម្មវិធី «នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន» ឲ្យប្រឹងពង្រីកទំនាក់ទំនងជាមួយយុវជនប្រទេសដទៃ

៦៖ លោក សុន ឆ័យ ទទួលស្គាល់ថា រហូតដល់ពេលនេះ មានតំណាងរាស្រ្ត CNRP តែ២៤រូបប៉ុណ្ណោះ ដែលកំពុងស្ថិតនៅក្នុងប្រទេស

៧៖ គ្រប់ស្ថាប័នកីឡាជំនាញ សប្បាយចិត្តខ្លាំង ក្រោយសម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យកីឡាករ-កីឡាការិនីជិះរថយន្ដក្រុងសាធារណៈឥតគិតថ្លៃ

៨៖ ជនរងគ្រោះដោយសារគ្រាប់បែកគីមី នៅឃុំគគីរ ស្រុករមាសហែក មានអាការៈធូរស្បើយបន្តិចហើយ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

៩៖ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបង់ចូលថវិកាជាតិបាន ១,៥៤៦លានដុល្លារ នៅរយៈពេល៩ខែ ឆ្នាំ២០១៧!

១០៖ ប្រជាពលរដ្ឋខ្មែរជិត៣៥ម៉ឺននាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីឈ្មោះថ្មី ឆ្នាំ២០១៧

* ព័ត៌មានអន្តរជាតិ (World News)

១៖ នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ប្រកាសថា «នឹងរៀបចំបោះឆ្នោតសកល នៅខែវិច្ឆិកា ឆ្នាំ២០១៨» មានរយៈពេល ៤ឆ្នាំក្រោយរដ្ឋប្រហារ!

២៖ ជម្លោះការទូតរុស្ស៊ី-អាមេរិក៖ «រុស្ស៊ីទាមទារឲ្យអាមេរិក សងទ្រព្យសម្បត្តិក្នុងស្ថានទូត ដែលត្រូវបានរឹបអូសនោះមកវិញ»

៣៖ កុំឱ្យអាមេរិកចំណេញតែឯង! រុស្ស៊ីយល់ព្រមលក់ប្រព័ន្ធមីស៊ីល S-400 ឱ្យអារ៉ាប៊ីសាអូឌីត

៤៖ វេណេស៊ុយអេឡា «ទើបបង្ហោះផ្កាយរណបថ្មី ដោយមានជំនួយពីចិន» និងអះអាងថា វាជាការបង្ហាញឯករាជ្យភាពរបស់ខ្លួន!

៥៖សមាគមអាហ្វ្រិក «ស្នើ ICC ជួយស្វែងរកយុត្តិធម៌ជូនលោក មួអាម៉ា ហ្គាដាហ្វី» និងទាមទារឲ្យអតីតប្រធានាធិបតីបារាំង ចូលខ្លួនមកទទួលខុសត្រូវ!

៦៖ ក្រុមសកម្មជនកូរ៉េខាងត្បូង «បង្ហោះខិត្តប័ណ្ណ ៣សែនសន្លឹក មានបង្កប់លុយដុល្លារពីក្នុង» ចូលទៅកូរ៉េខាងជើង!

៧៖ ទោះបីជា ដូណាល់ ត្រាំ «ខ្ជាក់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់» ក៏បណ្តាប្រទេសអឺរ៉ុបមួយចំនួន ទំនងជានឹងមិនធ្វើតាមនោះដែរ..

៨៖ បងធំនៅសហភាពអឺរ៉ុបគឺ «អាល្លឺម៉ង់ និងបារាំង គាំទ្រឯកភាពជាតិអេស្ប៉ាញ» ខណៈតំបន់ Catanolia ដែលស្រែកឃ្លានឯករាជ្យ ចាប់ផ្តើមរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច!

៩៖ អតីតប្រធានាធិបតីអាមេរិក ចង់ធ្វើដំណើរទៅកូរ៉េខាងជើង ដើម្បីបញ្ចុះបញ្ចូលលោក គីម ជុងអ៊ុន ៕