(ភ្នំពេញ)៖ ករណីវិវាទពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញ ជាមួយប្រជាពលរដ្ឋនៅខេត្តកោះកុង កំពង់ស្ពឺ ព្រះវិហារ និងឧត្តរមានជ័យ ត្រូវបានដោះស្រាយជូនប្រជាពលរដ្ឋចំនួន១,៥៦៣គ្រួសារ ដាច់ស្រឡះហើយ ហើយមួយចំនួនទៀតដែលនៅសល់នោះ ក្រុមមន្ត្រីជំនាញក៏កំពុងពន្លឿនការបញ្ចប់វិវាទផងដែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី។

សេចក្ដីប្រកាសនោះ ធ្វើឡើងក្រោយពេលក្រសួងរៀបចំដែនដី រួមជាមួយក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ បើកកិច្ចប្រជុំធំមួយនៅទីស្ដីការក្រសួងដែនដី ដើម្បីពិភាក្សាអំពីដំណោះស្រាយករណីវិវាទពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញ នៅខេត្តចំនួន៤ខាងលើ នាថ្ងៃទី០៩ ខែតុលា ម្សិលមិញ។

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី៖