(ភ្នំពេញ)៖ សមាគមទ្រទ្រង់ការបោះពុម្ព និងអប់រំ ដឹកនាំដោយលោក ប៉ែន វិបុល អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមប្រឹក្សាសមាគម ព្រះមហាហង្ស ចន្ទបូរីនាយកប្រតិបត្តិ  ព្រះមហាយឿន សុខនឿន អនុប្រធានទី១ ព្រះមហាពៅ ខ្លឹម អនុប្រធានទី២ រួមជាមួយសមាជិកទាំងអស់ បានរៀបចំសិក្ខាសាលា និពន្ធកំណាព្យ ស្មូតខ្មែរ នារសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧។

សិក្ខាសាលា «និពន្ធកំណាព្យស្មូតខ្មែរ»នេះ មានការចូលរួមពីសំណាក់ វាគ្មិន លោក ជ័យ ចាប ទីប្រឹក្សាក្រសួងព្រះបរមរាជវាំង, លោកគ្រូ សាស្រ្តាចារ្យ វ៉ែន សុន ទីប្រឹក្សាសាកលវិទ្យាល័យភូមិវិចិត្រសិល្បៈ, លោកគ្រូសាស្រ្តាចារ្យ យិន យាន លោកស្រី សាស្រ្តាចារ្យ ប៉ុល ពិសី លោកស្រី សាស្រ្តាចារ្យ ម៉ម សុខលី និងសិស្ស និស្សិត បញ្ញវន្ត សាស្រ្តាចារ្យ ជាច្រើនរូបទៀត។

សមាគមទ្រទ្រង់ការបោះពុម្ព និងអប់រំ បានរៀបចំកម្មវិធីនេះឡើង ដើម្បីជាការចែករំលែក និងផ្តល់ជាចំណេះដឹង ទៅដល់សិក្ខាកាមចូលរួម​ឲ្យកាន់តែយល់កាន់តែច្បាស់ពីការនិពន្ធកំណាព្យស្មូតខ្មែរ និងអាចយកទៅប្រើប្រាស់ ត្រឹមត្រូវតាមកាលៈទេសៈ និងបែបបទរបស់ខ្មែរ។

គួរបញ្ជាក់ថា សិក្ខាលាសា«និពន្ធកំណាព្យស្មូតខ្មែរ»នេះ បានប្រព្រឹត្តទៅជាផ្លែផ្កាយ៉ាងត្រចេះត្រចង់ ដោយបរិយាកាស សប្បាយរីករាយ៕