(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអនុញ្ញាតឲ្យ ប្រតិភូយុវជននាវាអាស៊ីអាគ្នេយ៍ លើកទី៤៤ ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព។

គម្រោងជំនួបនេះ នឹងធ្វើឡើងនៅវេលាម៉ោង១០៖០០នាទីព្រឹក បន្ទាប់ពីសម្តេចអញ្ញើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥៕