(ក្រចេះ)៖ ព្រឹកថ្ងៃទី៩ ខែតុលា​ ឆ្នាំ២០១៧នេះ​ មន្ទីរសង្គមកិច្ច ខេត្តក្រចេះរៀបចំពិធីប្រារព្ធទិវាមនុស្សកម្ពុជា​ និងមនុស្សចាស់អន្ដរជាតិ១តុលា ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោក សរ ចំរុង អភិបាលខេត្តក្រចេះ ដែលមានសមាភាពចូលរួមពីមន្ទីពាក់ព័ន្ធ និងកងកម្លាំងទាំង៣ប្រភេទ ព្រមទាំងមនុស្សចាស់ប្រមាណជាង៣០០នាក់ នៅសាលមហោស្រពខេត្តក្រចេះ។

កម្មវិធីខាងលើនេះបានធ្វើឡើងក្រោមប្រធានបទ «សមាគមមនុស្សចាស់ ដែលជាយន្តការដ៏សំខាន់ ក្នុងការជួយអភិវឌ្ឍន៍សុខុមាលភាពមនុស្សចាស់ក្នុងសហគមន៍ និងសង្គមជាតិ និងពិធីផ្ដល់របបគោលនយោបាយ ចំពោះជនពិការក្រីក្រតាមសហគមន៍»។ មន្រ្តីជាន់ខ្ពស់ក្រសួងសង្គមកិច្ច បានឲ្យដឹងថា នៅទូទាំងប្រទេសមានមនុស្សចាស់ដែលគេគិតចាប់អាយុ៦០ឡើងទៅ គឺមានជាង១,២លាននាក់។

ក្នុងឱកាសនោះ លោក សរ ចំរុង បានថ្លែងថា «មនុស្សចាស់ជាឃ្លាំងចំណេះវិជ្ជា ជាឃ្លាំងសម្បតិ្តមិនចេះរីងស្ងួត ជាឃ្លាំងអប់រំ បានផ្តល់ដំបូន្មានល្អៗ ដល់កុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ឲ្យស្គាល់ល្អអាក្រក់ ស ខ្មៅ ជាពិសេសបានបន្សល់នូវទំនៀមទម្លាប់ដ៏ល្អផូផង់ ជាគ្រូរបស់យើងទាំងអស់នេះ ដូច្នេះសូមឲ្យយុវជនជំនាន់ខ្មែរជំនាន់ក្រោយត្រូវតែរៀនសូត្រ និងយកគម្រូដ៏ល្អទាំងនេះទៅប្រតិបត្តិផងដែរ»

លោក ចាន់ សុគុណ ប្រធានមន្ទីរសង្គមកិច្ច ខេត្តក្រចេះ បានថ្លែងថា ទិវាមនុស្សចាស់កម្ពុជា និងមនុស្សចាស់អន្តរជាតិ មន្ទីរសង្គមកិច្ច តែងតែប្រារព្ធជាធ្វើជារៀងរាល់ឆ្នាំ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្ដរជាតិថ្ងៃទី១ ខែតុលា សមាគមមនុស្សជាយន្តការ ដ៏សំខាន់ក្នុងការចូលរួមបង្កើនសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌គ្រួសារ និងសង្គមជាតិ ហើយត្រូវរៀបចំស្របតាមគោល នយោបាយជាតិសម្រាប់មនុស្សចាស់កម្ពុជា និងសេចក្ដីសម្រេចរបស់អង្គការសហប្រជាតិ។

លោក ចាន់ សុគុណ បានបន្តថា ការប្រារព្ធទិវានេះ មានគោលបំណងលើកកម្ពស់កិច្ច គាំពារដ៏មានប្រសិទ្ធភាពសំដៅលើកស្ទួយសុខមាភាព របស់មនុស្សចាស់ឲ្យគាន់ប្រសើរឡើង។ ទិវានេះក៏បង្ហាញឲ្យឃើញពីតួនាទី ដ៏សំខាន់របស់មនុស្សចាស់ ជាបុព្វការីជនដែលបានបង្កើត ធនធានដ៏មានសារប្រយោជន៍ ព្រមទាំងផ្ដល់ចំណេះដឹង និងបទពិសោធយ៉ាងច្រើន ឥតគណនាសម្រាប់មនុស្សជំនាន់ក្រោយ។ រដ្ឋាភិបាលបានចាត់ទុកទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សអន្តរជាតិ ជាទវាបុណ្យរំលឹកដល់គុណនូបការះរបស់មនុស្សចាស់កម្ពុជា បុព្វការីជន ជីដូនជីតា ឪពុកម្ដាយ អ៊ុ ពូ មីង ដែលបានកសាង និងបន្សល់ទុកនូវកេរមរតកដ៏ថ្លៃថ្លា សម្រាប់កូនចៅជំនាន់ក្រោយៗ ទៀត ដើម្បីរៀបចំទិវាមនុស្សកម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិថ្ងៃទី១តុលា ឆ្នាំ២០១៧ ឲ្យបានទូលំលាយ និងព្សព្វផ្សាយឲ្យប្រជាជនកម្ពុជា គ្រប់វ័យបានយល់ដឹងឲ្យកាន់តែច្បាស់អំពីអត្តន័យទិវានេះ។

ក្នុងឱកាសនោះ លោក ចាន់ សុគុណ បានផ្ដល់អំណោយរបស់មន្ទីរសង្គមិច្ច ផ្ទាល់ជូនមនុស្សចាស់ចំនួន២៥០នាក់ ក្នុង១នាក់ ទទួលបានមី១កេះ សារ៉ុង១​ និងថាវិការ១ម៉ឺនរៀលផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧ លោក ​​វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិកម្ពុជា​ ដើម្បមនុស្សចាស់ លោក រួមជាលោក ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមជាធិតីភាព​ក្នុងខួបលើកទី១៩ តុលា ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ១ តុលា មនុស្សចាស់ចំនួនប្រមាណ៤០០នាក់, ជនពិការចំនួនប្រមាណ៥០០នាក់ នៅសាលាខេត្តព្រៃវែង។

លោក វង សូត បានថ្លែងថា «មនុស្សចាស់ គឺជាបុព្វការីជនដែលបានបង្កើតធនធានដ៏មានសារប្រយោជន៍ ​និងមានតួនាទីសំខាន់ណាស់ក្នុងការ កសាងគ្រួសារ សហគមន៍ ការផ្តល់នូវចំណេះដឹង និងបទពិសោធន៍យ៉ាងច្រើនសម្រាប់មនុស្សជំនាន់ក្រោយ»