(ភ្នំពេញ)៖ នៅមុននេះបន្តិច នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ ចៅប្រុសម្នាក់ទៀតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រសូត្រហើយ។ នេះជាចៅទី២០របស់ សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានដាក់ឈ្មោះថា « ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ» ដែលជាកូនប្រុសរបស់ លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី។

សម្រាប់ការសម្រាលចៅទី២០នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើបណ្តាញសង្គម Facebook យ៉ាងដូច្នេះថា៖ មួយហើយមួយទៀត។ ចៅប្រុសទី២០បានសម្រាលមកហើយ។ គេមិនទុកឱកាសអោយចៅប្រុសទី១៩មានអាយុលើសគេរហូត១ខែនោះទេ។ លើកនេះ ហ៊ុន ម៉ាណែត ទទួលបានកូនប្រុសលើកដំបូងបន្ទាប់ពីទទួលបានកូនស្រី២នាក់។ ចៅប្រុសដែលមានឈ្មោះ ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ នឹងដាក់អោយទាត់នូវខ្សែបំរើជាមួយចៅទី១៩ឈ្មោះឌី សែន វិទូ។ សម្រាប់ខ្សែប្រយុទ្ឋនិងខ្សែការពារបានរៀបចំរួចហើយ»

សម្តេចបានថ្លែងបន្តថា «ជាង៤០ឆ្នាំមុន ខ្ញុំនៅកម្លោះលំបាកវេទនាម្នាក់ឯង របួសពិការឈឺចាប់ម្នាក់ឯង តែពេលនេះខ្ញុំក្លាយជាជីតារបស់ចៅៗរហូតដល់២០នាក់ និងអាចលើសពីនេះ ប្រសិនកូនណាមួយមានកូនថែមទៀត»

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ចៅទី១៩ សម្តេចតេជោ ហ៊ុន សែន ក៏ទទួលបានចៅប្រុសម្នាក់ផងដែរ។ ចៅម្នាក់នោះ កូនរបស់លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកាទូរទស្សន៍បាយ័ន និងលោក ឌី វិជ្ជា ហើយបានដាក់ថា «ឌី សែន វិទូ»៕