(អាមេរិក)៖ ថ្វីត្បិតសហរដ្ឋអាមេរិកជាប្រទេសមហាអំណាច ជាបិតានៃលទ្ធប្រជាធិបតេយ្យពិភពលោក និងប្រកាសក្តែងៗពីការគោរពសិទ្ធមនុស្ស ប៉ុន្តែមិនមែនមានន័យថា ប្រទេសនេះ មិនធ្លាប់ជួបប្រទះនឹងហេតុការណ៍បាញ់ប្រហារសម្លាប់មនុស្សទ្រង់ទ្រាយធំនោះទេ ហើយករណីបាញ់ប្រហារថ្មីៗនៅឡាសវេសហ្គាសបានក្លាយជាប្រវត្តិសាស្រ្តរបស់អាមេរិក ដែលមានអ្នកស្លាប់ច្រើនគេ។

ជាក់ស្តែងខាងក្រោមនេះ ជាហេតុការណ៍បាញ់ប្រហារទាំង១០ នៅសហរដ្ឋអាមេរិក ដែលមានមនុស្សស្លាប់ច្រើនសន្ធឹកសន្ធាប់រាប់ចាប់តាំងពីឆ្នាំ១៩៤៩មក(តួលេខអ្នកស្លាប់ មិនរាប់បញ្ជូលទាំងខ្មាន់កាំភ្លើងនោះទេ) ដកស្រង់ចេញពីភ្នាក់ងារសារព័ត៌មាន CNN៖

១៖ ហេតុការណ៍បាញ់ប្រហារនៅ Harvest Music Festival កើតឡើងនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ មានមនុស្សស្លាប់ចំនួនយ៉ាងហោចណាស់៥៩នាក់ និង៥២៧នាក់ផ្សេងទៀតរងរបួស។

២៖ ហេតុការណ៍បាញ់ប្រហារនៅ Pulse Night Club កើតឡើងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ មានមនុស្សស្លាប់ចំនួនយ៉ាងហោចណាស់៤៩ស្លាប់ និងជាង៥០នាក់ផ្សេងទៀតរងរបួស។

៣៖ ហេតុការណ៍បាញ់ប្រហារនៅ Virginia Tech កើតឡើងនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០០៧ មានមនុស្សស្លាប់ចំនួន៣២នាក់។ ខ្មាន់កាំភ្លើងក្រោយមកបានបាញ់សម្លាប់ខ្លួន។

៤៖ ហេតុការណ៍បាញ់ប្រហារនៅ Sandy Hook កើតឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ មានមនុស្សស្លាប់ចំនួន២០នាក់ក្នុងនោះរួមមានទាំងកុមារ មនុស្សពេញវ័យ និងបុគ្គលិកសាលា។

៥៖ ហេតុការណ៍បាញ់ប្រហារនៅ Luby’s Cafeteria កើតឡើងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៩១ មានមនុស្សស្លាប់ចំនួន២៣នាក់ស្លាប់។ ក្រោយមកឃាតករបានធ្វើអត្តឃាតសម្លាប់ខ្លួនឯង។

៦៖ ហេតុការណ៍បាញ់ប្រហារនៅ McDonald’s កើតឡើងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ១៩៨៤ មានមនុស្សស្លាប់ចំនួន២១នាក់។

៧៖ ហេតុការណ៍បាញ់ប្រហារនៅសកលវិទ្យាល័យ កើតឡើងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ១៩៦៦ មានមនុស្សស្លាប់ចំនួន១៨នាក់។

៨៖ ហេតុការណ៍បាញ់ប្រហារនៅ San Bernardino កើតឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥ មានមនុស្សស្លាប់ចំនួន១៤នាក់។

៩៖ ហេតុការណ៍បាញ់ប្រហារនៅ Edmond កើតឡើងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៨៦ មានមនុស្សស្លាប់ចំនួន១៤នាក់។

១០៖ ហេតុការណ៍បាញ់ប្រហារនៅ Fort Hood កើតឡើងនៅថ្ងៃទី០៥ ខែវិច្ឆកា ឆ្នាំ២០០៩ មានមនុស្សស្លាប់ចំនួន១៣នាក់។

សូមជម្រាបថា នៅមានហេតុការណ៍បាញ់ប្រហារសម្លាប់មនុស្សជាច្រើនលើកច្រើនសារទៀត តែមានមនុស្សស្លាប់តិចតួច មិនត្រូវបានរាប់បញ្ជូលនោះទេ៕