(ភ្នំពេញ)៖ MUMUSO ហាងលក់សម្ភារៈជាច្រើនប្រភេទ សម្រាប់មនុស្សគ្រប់វ័យ​ៗ​ និងជាផលិតផលរបស់ប្រទេសកូរ៉េ១០០% បាននាំចូលមកកម្ពុជាហើយ ដោយមានលក់នៅផ្សារទំនើបសូរិយា ជាន់ទី១ តូបលេខ L១៥-១៦ ចាប់ពីថ្ងៃបើកសម្ពោធនេះតទៅ ជាមួយការបញ្ចុះតម្លៃរហូតដល់ទៅ២០% ដល់ថ្ងៃទី១៥ ខែតុលាខាងមុខនេះ។

លោក ទ្រិញ ប៊ុនគៀង ប្រធានប្រតិបត្ដិការរបស់ MUMUSO Cabodia បានថ្លែង​ MUMUSO ជាម៉ាកផលិតផលដ៏ល្បី និងពេលនិយមប្រចាំនៅប្រទេសកូរ៉េ ដែលយើងបានទិញ Franchinse នាំចូលមកកម្ពុជា ដែលប្រកបដោយគុណភាពខ្ពស់ តម្លៃសមរម្យ មានទាំងឧបករណ៍ និងសម្ភារៈសម្រាប់ក្មេងៗ គ្រឿងសំអាងទំនើបទាន់សម័យ សម្រាប់បុរស-ស្រី្ដ សម្លៀកបំពាក់ គ្រឿងលំអរ វែនតា ស្បែកជើង កាបូប កែវទឹក និងសម្ភារៈជាច្រើនផ្សេងទៀត ដែលប្រណិត និងតម្លៃសមរម្យបំផុត ។

លោកបន្ដថា «បានជាខ្ញុំសម្រេចចិត្ដ ក្នុងការទិញ Franchinse ពីប្រទេសកូរ៉េ នូវម៉ាក MUMUSO នេះ ព្រោះថាបច្ចុប្បន្ននេះ កម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា មានថវិកាសម្រាប់ផ្គត់ផ្គង់គ្រួសារ និងទិញសម្ភារៈទំនើបៗ ពិសេសគឺអតិថិជននៅកម្ពុជា ចូលចិត្ដនូវប្រេនរបស់ប្រទេសកូរ៉េ ដែលមានទាំងគុណភាព ភាពស្រស់ស្អាត ប្លែកៗ និងតម្លៃសមរម្យ ទៀតនោះ ដូច្នេះហើយ វត្ដមានរបស់ MUMUSO ក្នុងទីផ្សារកម្ពុជា ពិតជាតម្រូវ ទៅតាមភាពទាន់សម័យ របស់អតិថិជននៅទីនេះជាក់ជាមិនខាន»

លោក Bunsann Kim ដែលជាដៃគូវិនិយោគ បានថ្លែងថា «ជាការពិតណាស់ តាមការកក់តសម្គាល់របស់ពួកយើង បានមើលឃើញថា ប្រជាជនកម្ពុជាយើង បានចូលចិត្ដ នូវភាពទាន់សម័យ ថ្មីៗប្លែក ដោយភាពស្រស់ស្អាតមែន ព្រោះក្នុងរយៈពេល៣ថ្ងៃមកនេះ ចាប់ពីថ្ងៃទី០៥-០៨ ខែតុលា ហាង MUMUSO របស់យើង បានទទួលការគាំទ្រខ្ពស់ ហួសពីការរំពឹងទុកទៅទៀត ។ដូចនេះ ក្នុងរយៈពេលដ៏ល្អខ្លីខាងមុខនេះ យើងនឹងមានគម្រោង បើកទីតាំងថ្មីមួយទៀត ដែលសិ្ថតនៅលើផ្លូវព្រះនរោត្ដម ដើម្បីបន្ដការផ្គត់ផ្គង់តម្រូវការរបស់អតិថិជនយើង ឲ្យបានកាន់តែប្រសើរ ដោយភ្ជាប់ជាមួយផលិតផលជាច្រើនមុខ តម្លៃធូរថ្លៃ គុណភាព ពីប្រទេសកូរ៉េពិតៗ១០០% ជូនពួកគាត់»

លោកបានបញ្ជាក់ទៀតថា លើសពីនេះ លោកក៏មានគម្រោង ស្វែងរកដៃគូវិនិយោគ នៅកម្ពុជាបន្ថែមទៀត ដោយខាងលោក នឹងរៀបចំតុបតែងនូវហាង ទៅតាមស្ដង់ដារ របស់ប្រទេសកូរ៉េតែម្ដង»៕