(ភ្នំពេញ)៖ ហាងកាហ្វេ Doilor Coffee បានចូលមកទីផ្សារកម្ពុជាហើយ ជាមួយនឹងកាហ្វេដែលមានឱជារសឈ្ងុយឆ្ងាញ់ និងបាន​បើក​សម្ពោធជាផ្លូវការហើយនាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧ ដោយបានចំណាយទុនប្រមាណជិត២០ម៉ឺនដុល្លារ អមជាមួយនិង​ទេស​ភាព និងបរិយាកាសដ៏ស្រស់ត្រកាល។

ហាងកាហ្វេ Doilor Coffee មានទីតាំងយ៉ាងធំទូលំទូលាយ អាចចតយានជំនិះផ្សេងៗបានច្រើន រួមទាំងមានការបញ្ចុះតម្លៃយ៉ាង
ពិសេស ដោយគ្រាន់តែអតិថិជនទាំងអស់ទិញ Doilor Coffee មួយកែវនឹងទទួលបានការថែមជូន១កែវដោយឥតគិតថ្លៃភ្លាមៗ ដែល​ការផ្ដល់ជូនពិសេសនេះមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃ​នេះរហូតដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧។

លោក ចៅ កៀនសាន ស្ថាបនិកហាងកាហ្វេ Doilor Coffee បានថ្លែងឲ្យដឹងថា «បច្ចុប្បន្ននេះមានហាងកាហ្វេល្បីៗមកលើទីផ្សារ​កម្ពុជា​ច្រើនមែនទែន មូលហេតុដែលខ្ញុំមានការជឿជាក់លើកាហ្វេ Doilor Coffee ព្រោះថាកាហ្វេនេះមានគ្រាប់ពូជមកពីប្រទេសថៃ នៅឆៀងម៉ៃ ដែលមានអាកាសធាតុត្រជាក់ មានន័យថាកាហ្វេដែលដុះលើតំបន់ត្រជាក់តែងតែផ្ដល់នូវរសជាតិឈ្ងុយ ​ទាំងរសជាតិ ទាំងគ្រឿងផ្សំ និងការរៀបចំគឺមានស្ដង់ដារខ្ពស់»

លោកបានបន្ដទៀថា កាហ្វេ Doilor Coffee នេះនឹងមានការវិវត្តន៍បន្ដទៅមុខទៀតមានន័យថានឹងមានការពង្រីក សាខាជាច្រើនទៀត​នៅក្នុងប្រទេសកម្ពុជានៅថ្ងៃអនាគត ព្រោះកាហ្វេ Doilor Coffee មានរសជាតិឆ្ងាញ់ ដោយធ្វើឲ្យអតិថិជនមាន​អារម្មណ៍ថាស្រស់​ស្រាយ និងជឿជាក់មកលើកកាហ្វេនេះ។

លោកក៏បញ្ជាក់ទៀថា «សម្រាប់ហាងកាហ្វេមួយនេះខ្ញុំបានចំណាយទុនប្រមាណ១៧ម៉ឺនល្លារ...ហើយសម្រាប់ថ្ងៃសម្ពោធ​ហាងនេះ​ដែរ​ហាងយើងខ្ញុំក៏មានការថែមជូនពិសេសដល់អតិថិជន ទិញមួយថែមមួយរយៈពេលពីរថ្ងៃ និងមានការចាប់រង្វាន់ផ្សងសំណាងជាច្រើន​មានន័យថាប្រសិនបើអតិថិជនចាប់បានរង្វាន់​ទទួលទានកាហ្វេដោយឥតគិតថ្លៃនោះអតិថិជននឹងទទួលបានការញាំ​កាហ្វេ Doilor Coffee ដោយឥតគិតថ្លៃរយៈពេល១ខែពេញ រួមទាំងវត្ថុអនុស្សាវរិ៍យ ដូចជាមួក អាវយឺតជាដើម»

ជាមួយគ្នានោះលោកស្រី​ តាំង ពៅ ម្ចាស់ Franchise កាហ្វេ Doilor Coffee បានឲ្យដឹងថា «Franchise កាហ្វេ Doilor Coffee មកពី​ប្រទេសថៃ ខេត្តឈៀងម៉ៃ ខ្ញុំចាប់អារម្មណ៍ដោយសារតែកាហ្វេនេះមានគុណភាពខ្ពស់ និងមានឱជារសជាតិឆ្ញាញ់»

លោកស្រីបន្ដទៀតថា កាហ្វេ Doilor Coffee បាននាំចូលមកកម្ពុជាជាង១ឆ្នាំមកហើយ និងបានបើកបានចំនួន៥សាខាមកហើយ រួមមានសាខាភ្នំពេញថ្មី, សាខាតេលាបឹងត្របែក, សាខាទួលគោក, សាខាសាលាចតុមុខ និងសាខាទល់មុខសាលាភូមិន្ទភ្នំពេញ​។

សូមបញ្ជាក់ថា កាហ្វេ Doilor Coffee បាននាំយកពីតំបន់ខាងជើងនៃប្រទេសថៃ។ Doilor Coffee មានមោទនភាព និងកាប្ដេជ្ញាខ្ពស់​ក្នុង​កាអភិវឌ្ឍខ្លួនទៅមុខជានិច្ច៕