(បាត់ដំបង)៖ ប្រជាពលរដ្ឋជិត៥០០នាក់នៅក្នុងឃុំអូរដំបង២បាននិយាយថា ពេលត្រូវការអ្នកជួយដោះស្រាយបញ្ហាឃើញ មានតែថ្នាក់ដឹកនាំ និងក្រុមការងារគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលបានចុះជួយពួកគាត់គ្រប់យ៉ាងទាន់ពេលវេលារហូត ឯបក្សប្រឆាំងបាត់មុខមិនដែលឃើញចុះជួយ និងកសាងអ្វីជូនរាស្រ្តនោះទេ។

វេទិកាសំណេះសំណាលនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ ក្នុងបរិវេណវត្តកំណប់ ស្ថិតក្នុងភូមិទួលល្វាងឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។

សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារCPPចុះជួយស្រុកសង្កែ និងជាតំណាងរាស្រ្តមណ្ឌលបាត់ដំបងលោក ឡោក ហ៊ួរ បានថ្លែងសំណេះសំណាលជាមួយប្រជាពលរដ្ឋទាំងអស់ជាម្ចាស់ឆ្នោតថា រយៈពេលកន្លងមកថ្នាក់ដឹកនាំ និងសកម្មជនបក្សប្រឆាំងបានធ្វើអ្វីខ្លះហើយ ជូនបងប្អូន ក្រៅពីចេះញុះញង់ប្រជាពលរដ្ឋឲ្យស្អប់រាជរដ្ឋាភិបាល មិនព្រមទទួលស្គាល់ស្នាដៃ និងសមិទ្ធិផលជាច្រើន ដែលគណបក្សប្រជាជនកម្ពុជាបានខិតខំ កសាងនិងអភិវឌ្ឍន៍ឲ្យមានការរីកចម្រើនលើគ្រប់វិស័យនោះឡើយ។

 ជាក់ស្តែងនៅពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧កន្លងថ្មីៗនេះ គឺពួកគេបានឃោសនាសន្យាខ្យល់ថា បើបក្សគេជាប់ឆ្នោត គេនឹងសម្រេចជូនលុយចាស់ៗ១ខែ១០ដល្លារ ជួយលុបបំណុលប្រជាពលរដ្ឋណាដែលជំពាក់លុយមីក្រូហិរញ្ញវត្ថុទាំងអស់មិនឲ្យសង និងគេមានលុយ៥០ម៉ឺនដុល្លារសម្រាប់ជួយអភិវឌ្ឍន៍ឃុំសង្កាត់ តែការពិត បក្សប្រឆាំងពិតជាបោកប្រាស់ប្រជាពលរដ្ឋ និងប្រជាពលរដ្ឋមួយចំនួនពិតជាចាញ់បោកបក្សប្រឆាំងពិតប្រាកដមែន (តាមយុទ្ធសាស្រ្តផ្កាននោង)។

ក្នុងឱកាសវេទិកានោះដែរ ប្រជាពលរដ្ឋមួយចំនួនបានឡើងសំណូមពរដល់ ប្រធានក្រុមការងារ ជាអ្នកតំណាងរាស្រ្តផងនោះ ដើម្បីឲ្យជួយដោះស្រាយកង្វល់និងខ្វះខាត ដូចជាសុំជីកប្រឡាយ សុំដីធ្វើផ្លូវថ្នល់ក្នុងភូមិនានាក្នុងឃុំមានផ្លូវគ្រួសក្រហម១ខ្សែប្រវែង៣គីឡូម៉ែត្រសម្រាប់ប្រើប្រាស់៣ភូមិ គឺនៅក្នុងភូមិអូរដំបង , ភូមិស្វាយជ្រុំ , ភូមិម្តោក ឃុំអូរដំបង២ និងផ្លូវ១ខ្សែទៀតមានប្រវែង១,៥០០ម៉ែត្រ នៅក្នុងភូមិស្វាយធំក្នុងឃុំអូរដំបង២ស្រុកសង្កែដែ។

លោកតំណាងរាស្រ្ត បានបញ្ជាក់ថា រាល់សំណូមពរទាំងអស់របស់ប្រជាពលរដ្ឋនាថ្ងៃនេះ លោកបានធ្វើការដោះស្រាយតាមសំណូមពរ ទាំងនោះបាន តែថារាល់សំណូមពរទាំង២ចំណុចខាងលើនេះ ដូចជាតិចពេកហើយដោយប្រើដីមិនអស់ច្រើននោះទេ តែលោកប្រធានបានសម្រេចផ្តល់ដីឲ្យច្រើនលើសពីការសុំជាងសំណូមពររបស់បងប្អូនទៅទៀតគឺដីចំនួន២០០ឡានធំ សម្រាប់ចាក់ធ្វើផ្លូវថ្នល់តាមភូមិនានាក្នុងឃុំផងដែរ។

នៅក្នុងឱកាសសំណេះសំណាលនេះផងដែរ ប្រជាពលរដ្ឋមួយចំនួនបានិយាយថា ពួកគាត់តែងតែបោះឆ្នោតជូនបក្ស CPP រហូតមក តែមានអ្នកខ្លះទៀតក៏បានសារភាពថា ខ្លួនបានបោះឆ្នោតឲ្យទៅបក្សប្រឆាំង ដោយសារតែជឿតាមការឃោសនារបស់សកម្មបក្សប្រឆាំងពេក តែពេលនេះពួកគាត់សូមប្តេជ្ញាចិត្តថា គាត់លែងជឿបក្សប្រឆាំងទៀតហើយ ព្រោះគេបានត្រឹមតែសន្យាកុហក់បោកប្រាស់ រាស្រ្តប៉ុណ្ណោះ ជាក់ស្តែងមានតែគណបក្សប្រជាជនកម្ពុជាទេធ្លាប់រួមសុខរួមទុក្ខជាមួយគ្នា បានកសាងនិងអភិវឌ្ឍន៍ភូមិ.ឃុំរហូតមក។

បន្ទាប់មកលោកប្រធានក្រុមការងារ បានធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ថា ត្រូវនាំគ្នាទៅចុះឈ្មោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីមានឱកាសទៅបោះឆ្នោតជូនគណបក្ស CPP ទទួលបានជ័យជម្នះ ទើបមានឱកាសបន្តកសាង និងអភិវឌ្ឍន៍មូលដ្ឋានភូមិឃុំយើងឲ្យកាន់តែរីកចម្រើនកាន់តែប្រសើរជាងមុនតទៅ។ បន្ទាប់ពីសំណេះសំណាលចប់លោកប្រធានចែកជូនសារ៉ុងដល់អ្នកចូលរួមទាំងជិត៥០០នាក់ ដោយម្នាក់ៗទទួលបានសារ៉ុងមួយផងដែរ។

{IfMobile}

{ElseMobile}

{EndIfMobile}