(តាកែវ)៖ ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋ យាយជី តាជី ក្រុមប្រឹក្សាសង្កាត់ប្រជាការពារ ក្រុងដូនកែវ១២០០នាក់ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងអង្គរក្ស បានបន្ដអំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នារក្សាសុខសន្តិភាព នៅកម្ពុជានាបច្ចុប្បន្នឲ្យបានគង់វង្សក្រោម ការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានបន្ថែមទៀតថា កត្តាសុខសន្តិភាពជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍប្រទេសជាតិ ឲ្យរីកចម្រើន និងសេចក្ដីសុខសាន្តរបស់ប្រជាពលរដ្ឋ។ ផ្ទុយទៅវិញបើប្រទេសមួយ មិនមានសុខសន្តិភាពមានសង្រ្គាមនោះ នាំឲ្យប្រទេស ជាតិធ្លាក់នៅក្នុងគ្រោះមហន្តរាយសមិទ្ធផលនានា ហេដ្ឋារចនាសម្ពន្ធ័ក្នុងសង្គមជាតិ នឹងត្រូវបំផ្លាញខ្ទេចខ្ទីប្រជាពលរដ្ឋរងទុក្ខលំបាក វេទនា ដូចក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតកន្លងមក។

នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត សូមឲ្យប្រជាពលរដ្ឋ ទាំងអស់រក្សាភាពស្ងៀមស្ងាត់កុំជឿ តាមការញុះញង់របស់ជនអគតិមួយចំនួន ដោយមានការគាំទ្រពីបរទេស ដែលមានបំណងចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់បំផ្លាញសុខសន្តិភាព សេចក្ដីសុខសាន្ត របស់ប្រជាពលរដ្ឋការរីកចំរើននិងការអភិវឌ្ឍនៅកម្ពុជា។

នាយឧត្តមសេនីយ៍ ប្រកាសប្រឆាំងដាច់ខាត មិនឲ្យមានបដិវត្តន៍ពណ៌កើតឡើងនៅកម្ពុជា បង្រ្កាបរាល់សកម្មភាពបំពានទាំងឡាយណា ដែលមានបំណងមិនល្អបំពុលបរិយាកាសសង្គមឈានដល់ការបំផ្លាញ សន្តិភាព  និងសង្គមជាតិ។

នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានបន្តថា ដោយសារនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើ ឲ្យប្រទេសជាតិទាំងមូល ទទួលបាននូវសុខសន្តិភាពពេញបរិបូរណ៍ គ្របដណ្ដប់ពេញផ្ទៃប្រទេស ប្រជាពលរដ្ឋគ្រប់ៗរូបបានជ្រកក្រោមម្លប់ សន្តិភាព យ៉ាងសុខសាន្ត បច្ចុប្បន្ននេះមានអ្នកវិនិយោគិនបរទេសធំៗ មកបណ្ដាក់ទុនវិនិយោគជាច្រើននៅកម្ពុជាលើហេដ្ឋារចនាសម្ពន្ធ័ សង្គមសំណង់អគារខ្ពស់ៗ ផ្លូវថ្នល់ស្ពានអាកាស​ខ្វាត់ខ្វែង ក្នុងក្រុងនៅតាមជនបទកំណើនភ្ញៀវទេសចរ មកទស្សនាកម្ពុជាជារៀងរាល់ ឆ្នាំធ្វើឲ្យមានកំណើនសេដ្ឋកិច្ចនៅតែរក្សាបាន៨.៩% កម្មករកម្មការនីមានប្រាក់ខែគោលឡើងដល់១៧០ដុល្លានៅឆ្នាំ២០១៨ ធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពរស់នៅកាន់តែប្រសើរឡើង។

ជាអំណោយផលល្អ ពីសន្តិភាពប្រជាពលរដ្ឋ អាចធ្វើដំណើរកំសាន្តតាមរម្យនាដ្ឋាននានា និងធ្វើទៅធ្វើបុណ្យទាន បានគ្រប់ទីកន្លែង ពេញផ្ទៃប្រទេស ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាស់វៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងរដូវនៃថ្ងៃបុណ្យកឋិនទាន នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត  ហ៊ីង ប៊ុនហៀង និងលោកស្រី បានផ្ដួចផ្ដើមធ្វើបុណ្យកឋិនទានដង្ហែ ទៅវត្តតុំក្រុងដូនកែវ ខេត្តតាកែវ ព្រមទាំងបាននាំយកបច្ច័យរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រគេនវត្តតុំ ១២០លានរៀល សម្រាប់កសាងសមិទ្ធផលនានាក្នុងវត្ត ចែកក្រណាត់សនិងថវិការជូនយាយជីតាជី គណកម្មការវត្តក្រុមយុវជន កាកបាទក្រហម កាយរិទ្ធសិស្សានុសិស្សលោកគ្រូ អ្នកគ្រូ គ្រូពេទ្យក្រុមប្រឹក្សាសង្កាត់សាលាក្រុង ផ្ដល់សំលៀកបំពាក់៦៥កំម្លេរ ជូនប្រជាការពារ៕

{IfMobile}

{ElseMobile}

{EndIfMobile}