(មណ្ឌលគិរី)៖ ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកែវសីមា ខេត្ដមណ្ឌលគិរី ឃាត់ខ្លួនពីបទ រំលោភសេព​សន្ទវៈ លើកុមារីអាយុ៩ឆ្នាំ នៅត្រង់ចំណុចភូមិ ត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្ដមណ្ឌលគិរី កាលពីល្ងាចថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧។

នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧នេះ សមត្ថកិច្ចនគរបាលស្រុកកែវសីមា បានបញ្ជូនខ្លួនយុវជនខាងលើនេះ មកកាន់ការិយាល័យ ជំនាញ ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ក្រោយមានពាក្យបណ្តឹង ពីម្តាយកុមារីថា យុវជនឈាមរាវនោះ បានធ្វើការរំលោភកូនស្រី របស់ខ្លួនបានសម្រេច២ដង។

លោក ស៊ុន ប៊ុនធឿន អធិការនគរបាលស្រុកកែវសីមា បានឲ្យដឹងថា ក្រោយទទួលព័ត៌មានពីស្ត្រីឈ្មោះ ឆេង ឡុង អាយុ៤៥ឆ្នាំ មុខរបរកម្មករចៀជ័រកៅស៊ូ ដែលត្រូវជាម្តាយក្មេងស្រី រងគ្រោះឈ្មោះ ញសល អាយុ៩ឆ្នាំ បានប្រាប់ដល់សមត្ថកិច្ចថា កូនស្រីរបស់ខ្លួន ត្រូវបានជនសង្ស័យឈ្មោះ វី ស៊ីពួន ភេទប្រុស អាយុ១៤ឆ្នាំ រំលោភបានសម្រេចពីរដង នៅចម្ការកៅស៊ូ។

លោកអធិការនគរបាលស្រុកកែវសីមា បានបន្តទៀតថា កាលពីអំឡុងជនសង្ស័យ បានធ្វើសកម្មភាពលើកទី១ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ នឹងលើកទីពីរ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧។ លោកអធិការស្រុក បានឲ្យដឹងនៅថ្ងៃនេះថា ជនសង្ស័យបានសារភាពពិត ជាបានធ្វើសកម្មភាពដូចការចោតប្រកាន់របស់ជនរងគ្រោះពិតមែន។

លោកស្រីស្នងការរង ហួន គឹមហេង ស្នងការរងប្រឆាំង ការជួយដូរមនុស្សស្នងការដ្ឋាន នគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ហេតុការណ៍នេះ ពិតជាបានកើតឡើងពិតមែន នៅពេលនេះមន្រ្តីការិយាល័យជំនាញកំពុងនាំខ្លួន ជនសង្ស័យនិងក្មេងស្រី រងគ្រោះមកកាន់ស្នងការខេត្ត ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមផ្លូវច្បាប់៕

{IfMobile}

{ElseMobile}

{EndIfMobile}