(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំសមាជិក-សមាជិកាសាខាខេត្ត ចុះសំណេះសំណាលសួរសុខទុក្ខ និងនាំអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋ ៤២៨គ្រួសារ ដែលគ្រួសារមួយចំនួនរងគ្រោះខ្យល់កន្ត្រាក់ រយៈពេលកន្លងមក ដែលមានទីលំនៅក្នុងស្រុកចំនួន២ គឺស្រុកកោះកុង និងស្រុកគីរីសាគរ ខេត្តកោះកុង នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧។

ការចុះសំណេះសំណាលសួរសុខទុក្ខ និងនាំអំណោយរបស់កាកបាទក្រហមកម្ពុជាខាងលើនេះ លោកស្រី មិថុនា ភូថង បានថ្លែងថា លោកស្រីមានសេចក្តីសោមនស្សរីករាយខ្លាំងណាស់ បានចុះមកជួបសួរសុខ និងការរស់នៅរបស់បងប្អូន ដែលមានទីលំនៅតំបន់ ដាច់ស្រយាល ហើយត្រូវទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់កន្លងមក។

នៅចំពោះមុខបងប្អូងប្អូនប្រជាពលរដ្ឋ លោកស្រីអភិបាលខេត្តកោះកុងបានថ្លែងសូមឲ្យបងប្អូនប្រជាពលរដ្ឋ កុំមានការភិតភ័យអ្វីឡើយ ពីព្រោះឲ្យបងប្អូនដែលទទួលនូវគ្រោះមហន្តរាយដោយគ្រោះធម្មជាតិ គឺកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រិទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់ជានិច្ចមិនថា នៅទីជិត ឬឆ្ងាយឡើយ ហើយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែផ្តល់អំណោយជូនបងប្អូនជានិច្ច និងនៅក្បែរបងប្អូនជានិច្ច មិនបោះបង់បងប្អូនឡើយ ដោយមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរ និងមិនប្រកាន់នូវនិន្នាការនយោបាយ ណាមួយឡើយ ហើយអំណោយទាំងនេះ វាតិចតួចមែនតែវាអាចជួយដោះស្រាយក្នុងជីវភាពបងប្អូនបានមួយគ្រាដែរ។

លោកស្រី មិថុនា ភូថង ក៏សូមឲ្យបងប្អូនត្រូវរួបរួមគ្នា ជួយថែរក្សាបរិស្ថានជុំវិញខ្លួនឯង ដើម្បីសុខភាព នឹងត្រូវចេះថែរក្សាសុខភាពខ្លួនឯង ឲ្យបានល្អពីព្រោះសុខភាពសំខាន់ខ្លាំង បើកសុខភាពល្អគ្រួសាររឹងមាំ។ សម្រាប់អំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ទាំងនោះរួមមាន៖ អង្ករ១បាវ ម៉ី១កេះ ត្រីខ១០កំប៉ុង ម៉ុង១ ភួយ១ សារ៉ុង១ ក្រមា១ រួមនឹងថវិកា១ចំនួនទៀត៕

{IfMobile}

{ElseMobile}

{EndIfMobile}