(ភ្នំពេញ)៖ នៅចំពោះមុខរដ្ឋមន្រ្តីទទួលបន្ទុកផ្នែកអភិវឌ្ឍន៍មកពីបណ្តាប្រទេសជាសមាជិកអាស៊ាន លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួង អភិវឌ្ឍន៍ជនបទ បានថ្លែងថា ប្រទេសកម្ពុជា បានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ តាមរយៈកិច្ច ខិតខំនេះ អត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា បានធ្លាក់ចុះលឿនផងដែរ ដោយធ្លាក់ពីអត្រា ៤៧,៨% ក្នុងឆ្នាំ២០០៧ មកនៅត្រឹម ១៣.៥% ក្នុងឆ្នាំ២០១៤។

ការអះអាងរបស់លោកបណ្ឌិត អ៊ុក រ៉ាប៊ុន បានធ្វើឡើងក្នុងប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី១០ ស្តីពី «ការអភិវឌ្ឍជនបទ និងការលុបបំបាត់ភាពក្រីក្រ» ដែលធ្វើឡើងនៅទីក្រុមកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចាប់ថ្ងៃទី០២ ដល់ទី ០៦ ខែតុលា ឆ្នាំ២០១៧កន្លង ទៅថ្មីៗនេះ។

ក្នុងកិច្ចប្រជុំនោះលោកបណ្ឌិត អ៊ុក រ៉ាប៊ុន បានលើកពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាពិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសជាតិ និងការកាត់ បន្ថភាពក្រីក្រ ជាពិសេសការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដែលឈរលោកគោលការណ៍៖ កំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ។

លោក បានគូសបញ្ជាក់យ៉ាងដូច្នេះ «តាមរយៈការខិតខំនេះអនុវត្តយុទ្ធសាស្ត្រចតុកោណនេះ ព្រះរាជាណាចក្រកម្ពុជាបានក្លាយជា ប្រទេសមួយក្នុងចំណោមប្រទេសនាំមុខគេក្នុងការកាត់បន្ថយភាពក្រីក្រ ដោយធ្វើឲ្យអត្រាភាពក្រីក្រធ្លាក់ចុះយ៉ាងលឿន ពោលគឺពី ៤៧,៨% នៅក្នុងឆ្នាំ២០០៧ មកនៅត្រឹម ១៣.៥% ក្នុងឆ្នាំ២០១៤»។
 
លោកបន្ថែមថា «ជាមួយគ្នានេះ កម្ពុជា ក៏ជាប់ចំណត់ថ្នាក់ទី៥ ក្នុងចំណោមប្រទេសនានា នៅក្នុងសាកលលោក ដែលសម្រចបាន លទ្ធផលនៃការអភិវឌ្ឍ ប្រកបដោយជោគជ័យស្របទៅតាមគោលដៅអភិវឌ្ឍន៍សហស្សវត្តរ៍របស់អង្គការសហប្រជាជាតិ និងជាប់និងជាប់ចំណាត់ថ្នាក់ទី ១ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នៅក្នុងធ្វើឲ្យប្រសើរឡើង នូវសូចនករសង្គម»។

លោករដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានគូសបញ្ជាក់ថា ក្នុងភាពជោគជ័យខាងលើនេះ ក្រសួងអភិវឌ្ឍន៍ជនបទកម្ពុជា បានរួមជំណែក យ៉ាងសកម្ម ក្នុងការធ្វើឲ្យប្រសើរឡើងនូវគុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅតាមជនបទ ដោយបានលើកទឹកចិត្ត និងសម្របសម្រួលឲ្យ ប្រជាពលរដ្ឋមានលទ្ធភាពងភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ដោយខ្លួនឯង និងយល់ដឹងពីការអភិវឌ្ឍសង្គម តាមរយៈអនុវត្តវិធីសាស្ត្រចម្រុះ សម្រាប់ការអភិវឌ្ឍតាមគ្រួសារ ភូមិ និងឃុំ  ដើម្បីបង្កើនកំរិតជីវភាពរស់នៅ និងគុណភាពជីវិត។

ការងារលើកកម្ពស់ជីវភាព និងកាត់បន្ថយភាពក្រីក្រ ដែលក្រសួងបានប្រឹងប្រែងអនុវត្តន៍នោះមានដូចជា ការអភិវឌ្ឍផ្លូវជនបទផ្គត់ផ្គង់ ទឹកជនបទ លើកកម្ពស់សុខភាពជនប អភិវឌ្ឍកសិកម្ម ការផ្តល់ឥណទានជនបទ ជំរុញមុខរបរខ្នាត់តូចនៅជនបទ បង្កើតផ្សារជនបទ និងការអភិវឌ្ឍជនជាតិដើមភាគតិច។

លោករដ្ឋមន្រ្តីបន្តថា ក្រសួងភិវឌ្ឍន៍ជនបទ ក៏បានរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈកម្មវិធីអភិវឌ្ឍន៍ជំនាញមូលដ្ឋាន ដល់សហគមន៍ជនបទ ដើម្បីឱកាស់បង្កើនប្រាក់ចំណូល។ ការលើកកម្ពស់ធនធាននឲមនុស្ស គឺជាកត្តាអទិភាពមួយក្នុងចំណោមកត្តា អទិភាពនានារបស់ក្រសួ ក្នុងនោះក្រសួងបានបានរៀបចំកម្មវិធីបណ្តុះបណ្តាល និង សិក្ខាសាលា ជាច្រើនបំពេញនូវចំខ្វអខាត របស់អង្គភាពជំនាញនៅមួលដ្ឋាន និងសហគមន៍ ដើម្បីលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពបិនប្រសព្វរបស់ពួកគេ នៅក្នុងអភិវឌ្ឍសេដ្ឋកិច្ចរបស់សហគមន៍ឲ្យបានការរីកចម្រើន៕

{IfMobile}

{ElseMobile}

{EndIfMobile}