(អារ៉ាប៊ីត)៖ មានករណីបាញ់ប្រហារនៅក្បែរព្រះបរមរាជវាំងរបស់ Saudi Arabia នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Reuters ចេញផ្សាយមុននេះបន្តិច។ ចំណែកស្ថានទូតសហរដ្ឋអាមេរិក ប្រចាំទីក្រុង Jeddah ក៏បានចេញសេចក្តីបំរាមដល់ជនជាតិរបស់ខ្លួននៅប្រុងប្រយ័ត្ន នៅតំបន់ក្បែរព្រះរាជវាំង ក្នុងទីក្រុង Jeddah ផងដែរ។

យោងតាមបណ្តាញប្រព័ន្ធសង្គមបានឲ្យដឹងថា ក្រុមសន្តិសុខយាមព្រះបរមរាជវាំងចំនួន២នាក់បានស្លាប់ ប៉ុន្តែទោះបីយ៉ាងណាព័ត៌មាននៃការវាយប្រហារនេះ មិនទាន់មានការបញ្ជាក់ពីរដ្ឋាភិបាលនៅឡើយនោះទេ នេះបើតាមការចេញផ្សាយសារព័ត៌មាន Reuters នៅព្រលប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧នេះ៕