(ភ្នំពេញ)៖ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧នេះ បានឃាត់រថយន្តដឹកទំនិញចំនួន៦គ្រឿង ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញដើម្បី ត្រួតពិនិត្យអនុលេាមភាព។

មន្រ្តីគយ និងរដ្ឋាកររាជធានីភ្នំពេញ បានឲ្យដឹងថា រថយន្តដឹកទំនិញទាំង៦គ្រឿងនេះ ធ្វើដំណើរពីផ្លូវជាតិលេខ៧ ហើយក្នុងនោះរថយន្ត៤គ្រឿងដឹកកុងតឺន័រ។

មន្រ្តីគយ និងរដ្ឋាកររាជធានីភ្នំពេញ នឹងធ្វើការបង្ក្រាបដូចភ្លៀងរលឹម។ ជាមួយគ្នានេះ មន្រ្តីគយ និងរដ្ឋាកររាជធានីភ្នំពេញ សូមឲ្យម្ចាស់យានយន្តដែលមិនទាន់បង់ពន្ធ មេត្តាចូលមកបំពេញកាតាព្វកិច្ចពន្ធអាករ គ្រប់ទំនិញទាំងអស់ដែលនាំចូលមកពីបរទេស។