(កំពង់ស្ពឺ)៖ ព្រះរាជអំណោយរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រូវបានសម្ដេចចៅហ្វាវាំង គង់ សំអុល រដ្ឋមន្ដ្រីព្រះបរមរាជវាំង ចែកជូនពលរដ្ឋ៤១៤គ្រួសារ នៅភូមិចំនួន៨ ឃុំជង្រុក ស្រុកគង់ពិសី។ ក្នុងពិធីនោះ ក៏មានការចូលរួមពី លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ មន្ដ្រីរាជការជាច្រើនទៀតផងដែរ។

ក្រៅពីនាំយកពូជស្រូវជាង៣០តោន ដែលជាព្រះរាជអំណោយរបស់ព្រះមហាក្សត្រ ចែកជូនពលរដ្ឋហើយនោះ សម្ដេចចៅហ្វាវាំង ក៏បាននាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យមើលសុខភាពជូនបងប្អូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃថែមទៀត។

បន្ថែមពីនេះ សម្ដេចចៅហ្វាវាំង គង់ សំអុល ក៏បានបន្ដដំណើរ​ចុះពិនិត្យការស្ដាស្រះទឹក ស្ថិតក្នុងភូមិថ្មក្ដា ឃុំជង្រុក ស្រុកគងពិសី សម្រាប់ប្រជាពលរដ្ឋបានប្រើប្រាស់ទឹកផងដែរ៕