(ភ្នំពេញ)៖ ទីបំផុតទៅ ! សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសបន្ថែម៥ដុល្លារទៀត បន្ថែមលើតួលេខ១៦៥ដុល្លារ ដែលបោះឆ្នោតជ្រើសរើសដោយគណៈកម្មការប្រឹក្សាការងារនៅរសៀល ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧នេះ ដែលធ្វើឱ្យប្រាក់ឈ្នួលកម្មករឆ្នាំ២០១៨ កើនដល់១៧០ដុល្លារតែម្តង។

ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិតក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើង ១៧០ដុល្លារ នឹងចូលជាធរមានចាប់ពីខែមករា ឆ្នាំ២០១៨ តទៅ។ ប្រាក់ឈ្នួលនេះបានកើនឡើងចំនួន១៧ដុល្លារ បើធៀបនឹងឆ្នាំ២០១៧នេះ ដែលមានចំនួន១៥៣ដុល្លារ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជន ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានដាក់គោលនយោបាយ ដំឡើងប្រាក់ឈ្នួលដល់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរជារៀងរាល់ឆ្នាំ។ ការដំឡើងប្រាក់ឈ្នួលនេះ នឹងធ្វើឡើងស្របតាមកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដែលកើនឡើងក្នុងរង្វង់ប្រមាណ៧ភាគរយរៀងរាល់ឆ្នាំ។

{IfMobile}

{ElseMobile}

{EndIfMobile}