(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧នេះ ស្ថានទូតជប៉ុនប្រចាំកម្ពុជា សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំកម្មវិធី ប្រឡងជ្រើសរើសបេក្ខជនចូលរួមកម្មវិធីផ្លាស់ប្តូរយុវជន Jenesys 2017 នៅសាលអង្គ-គីហ្សូណា នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន។

និស្សិតឆ្នាំទី៣ ក្នុងឆ្នាំសិក្សាថ្មីចំនួន៤៨នាក់ ចំណោម១២ក្រុម ដែលត្រូវជ្រើសរើសឆ្លងកាត់វគ្គជម្រុះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងចំណោម និស្សិត៧២ក្រុម នឹងធ្វើបទបង្ហាញក្រោមប្រធានបទ «ប្រទេសកម្ពុជាដ៏អស្ចារ្យរបស់ខ្ញុំ»។

និស្សិតចំនួន២៤រូបក្នុងចំណោម៦ក្រុម ដែលនឹងត្រូវជ្រើសរើសសម្រាប់ការប្រឡងនេះ នឹងត្រូវអញ្ជើញទៅប្រទេសជប៉ុនចាប់ពិថ្ងៃទី១៥ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ក្រោមកម្មវិធីផ្លាស់ប្តូរយុវជន Jenesys 2017 ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុន៕