(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧នេះ ក្រសួងព័ត៌មាន បានរៀបចំសិក្ខាសាលាមួយ ស្តីពីច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីផ្សព្វផ្សាយអំពីខ្លឹមសារនៃច្បាប់នេះ ជូនដល់ពិធីករ និងអ្នកព័ត៌មាន ឱ្យបានកាន់តែទូលំទូលាយ។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង នៅទីស្តីការក្រសួងព័ត៌មាន ក្រោមអធិតីភាពលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព៌តមាន។ សិក្ខាសាលានេះ ក៏មានការចូលរួមពីសំណាក់ពិធីករ ទូរទស្សន៍ វិទ្យុ គេហទំព័រ ប្រមាណ ១០០នាក់ផងដែរ៕