(ភ្នំពេញ)៖ កិច្ចប្រជុំថ្នាក់ដឹកនាំអ្នកសារព័ត៌មានថ្នាក់អាស៊ានផ្ដោតលើការរកវិធីជួយកាសែតផ្នែកបោះពុម្ព នឹងប្រារព្ធធ្វើនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ពីថ្ងៃទី០៤-០៧ ខែតុលា ឆ្នាំ២០១៧។

សហភាពសហព័ន្ធអ្នកសារព័ត៌កម្ពុជា ដែលមានលោក ហ៊ុយ វណ្ណៈ ជាប្រធាន ត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំនេះ តំណាងសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។ លោក ហួត ឃាងវេង អនុប្រធាន, អាត់ បូនី អគ្គលេខាធិការ និង អេង កុកថាយ ទីប្រឹក្សា ក៏បានចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។

កិច្ចប្រជុំសារព័ត៌មាន ថ្នាក់អាស៊ានផ្ដោយលើការរកវិធីជួយកាសែតផ្នែកបោះពុម្ព ហើយកិច្ចប្រជុំនេះនឹងបន្ដធ្វើនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧៕