(ភ្នំពេញ)៖ ប្រមុខរដ្ឋស្តីទីសម្តេចវិបុលសេនាភក្តី សាយ ឈុំ បានចេញព្រះរាជក្រឹត្យដំឡើងឋានៈស្មើរដ្ឋមន្រ្តី ដល់ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ចំនួន៩រូប ក្នុងនោះបន្ថែមលើមុខងារបច្ចុប្បន្នចំនួន៦រូប។ នេះបើយោងតាមព្រះរាជក្រឹត្យ របស់ប្រមុខរដ្ឋស្តីទីដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧នេះ។

យោងតាមព្រះរាជក្រឹត្យបានឲ្យដឹងថា ទីប្រឹក្សាផ្ទាល់របស់នាយករដ្ឋមន្រ្តីទាំង៩រូប ដែលត្រូវដំឡើងឋានៈស្មើរដ្ឋមន្រ្តីរួមមាន៖ ទី១-លោក ប្រាក់ ផល្លា មានឋានៈស្មើរដ្ឋមន្រ្តី បន្ថែមលើមុខងារបច្ចុប្បន្ន ទី២-លោក ជុំ កុសល មានឋានៈស្មើរដ្ឋមន្រ្តី បន្ថែមលើមុខងារបច្ចុប្បន្ន ទី៣-លោក ខាំពូន កែវមុណី មានឋានៈស្មើរដ្ឋមន្រ្តី ទី៤-លោក ស៊ាង ប៊ុនលាង មានឋានៈស្មើរដ្ឋមន្រ្តី បន្ថែមលើមុខងារបច្ចុប្បន្ន ទី៥-លោក ឈឹម សារ៉េត មានឋានៈស្មើរដ្ឋមន្រ្តី បន្ថែមលើមុខងារបច្ចុប្បន្ន ទី៦-លោក មួន សារ៉ន មានឋានៈស្មើរដ្ឋមន្រ្តី បន្ថែមលើមុខងារបច្ចុប្បន្ន ទី៧-លោក ប្រាក់ ផល្លី មានឋានៈស្មើរដ្ឋមន្រ្តី បន្ថែមលើមុខងារបច្ចុប្បន្ន ទី៨-លោកស្រី ញ៉ែម ស៊ីណាត មានឋានៈស្មើរដ្ឋមន្រ្តី នឹងទី៩-លោក ប៉ែន អ៊ាន មានឋានៈស្មើរដ្ឋមន្រ្តី។

សូមអានខ្លឹមសារលម្អិតនៅក្នុងព្រះរាជក្រឹត្យខាងក្រោមនេះ៖