(ប៉ៃលិន)៖ កាលពីវេលាម៉ោង១៧៖៣០នាទី នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ (ក្រឡាប់រថយន្តដោយខ្លួនឯង) នៅតាមបណ្តាយផ្លូវជាតិលេខ៥៩ នៅចំណុចភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្តាលឲ្យបុរសជនជាតិថៃម្នាក់ស្លាប់នៅនឹងកន្លែង ចំណែកស្ត្រីរួមដំណើជាមួយជាជនជាតិថៃ រងរបួសស្រាល។

សមត្ថកិច្ចមូលដ្ឋាន បានឱ្យថ្លែងឲ្យដឹងថា អ្នកបើកបររថយន្តមានឈ្មោះ Soppacheas Paisook ភេទប្រុស ជាជនជាតិថៃ បានស្លាប់នៅនឹងកន្លែងកើតហេតុដោយបើកបររថយន្តម៉ាក VIGO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខថៃ 8653 ខូចខាតធ្ងន់ និងអ្នករួមដំណើរឈ្មោះ Thammuthit Somlak ភេទស្រី ជាជនជាតិថៃ បានរងរបួសស្រាល។​​ ​

សមត្ថកិច្ចដដែល បានបន្តថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីកត្តាមនុស្សបើកបរក្នុងល្បឿនលឿនហើយនៅពេលដល់ចំនុណុច ផ្លូវកោងបួងចង្កូតមិនទាន់ទើបក្រឡាប់ធ្លាក់ផ្លូវជាច្រើនត្រលប់បែបនេះតែម្តង។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ៕