(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ដោយ៖ លោក លឹម ជាវុត្ថា, កញ្ញា ឆេង សូរិយា, លោក សៀរ សៀកឡេង, លោក ជូរ លឹមហួត, កញ្ញា សំ ស្រីនីត៖

* ព័ត៌មានជាតិ (Cambodia News)

១៖ សម្តេចតេជោ ហ៊ុន សែន៖ ការបាញ់សម្លាប់នៅអាមេរិក ជាសោកនាដកម្ម ដែលមនុស្សជាតិគ្រប់ទីកន្លែង រួមទាំងកម្ពុជាមិនត្រូវការឡើយ

២៖ ប្រតិបត្តិការស្វែងរក និងដោះគ្រាប់បែកគីមីរបស់អាមេរិក នៅថ្ងៃទី១ បានបញ្ចប់ហើយ ប្រតិបត្តិការនឹងបន្តនៅថ្ងៃស្អែកទៀត

៣៖ ធនាគារពិភពលោក អះអាងថា សេដ្ឋកិច្ចកម្ពុជានឹងនៅតែមានភាពរឹងមាំ ក្នុងកំណើន៦.៨% នៅក្នុងឆ្នាំ២០១៧ និង៦.៩%ក្នុងឆ្នាំ២០១៨

៤៖ ជំនន់ទឹកភ្លៀងកំពុងវាយប្រហារស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ខណៈពលរដ្ឋជាង៣០០គ្រួសារ កំពុងរងផលប៉ះពាល់, កម្លាំងសមត្ថកិច្ចជាង២០០នាក់ កំពុងជួយអន្ដរាគមន៍

៥៖ សម្ដេចតេជោ ហ៊ុន សែន ចង់ឃើញទំនាក់ទំនង និងកិច្ចសហការកម្ពុជា-ប៉ាគីស្ថាន កាន់តែល្អប្រសើរលើគ្រប់វិស័យ

៦៖ គ.ជ.ប៖ ភ្នាក់ងារគណបក្សនយោបាយជិត៧ពាន់នាក់ បានចូលរួមសង្កេតមើលដំណើរការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧

៧៖ ក្រសួងការពារជាតិ៖ ការជ្រើសរើសកងទ័ពចូលបម្រើការងារនៅយោធភូមិភាគទី១ មិនតម្រូវឲ្យបង់ប្រាក់នោះឡើយ

៨៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង ចេញសេចក្ដីបំភ្លឺ ពាក់ព័ន្ធការចោទប្រកាន់គ្មានមូលដ្ឋាន ករណីប្រាក់ធានារ៉ាប់រងរបស់សពពលករម្នាក់

៩៖ ក្រសួងការបរទេសកម្ពុជា ចេញបំភ្លឺ៖ ករណីនាវាដឹកអាវុធគ្រាប់រ៉ុកកែត ជាង៣ម៉ឺនដើមនៅប្រទេសអេហ្ស៊ីប បំពាក់ទង់ជាតិកម្ពុជា គឺជាការប្រើប្រាស់ខុសច្បាប់ និងអាចដាក់ទោសតាមច្បាប់ និងបទបញ្ញត្តិអន្តរជាតិ

១០៖ លិខិតមិត្តអ្នកអាន៖ កន្លែងដែលអសន្តិសុខ គឺជាកន្លែងដែលសុវត្ថិភាពជាងគេ !

* ព័ត៌មានអន្តរជាតិ (World News)

១៖ សហព័ន្ធ FBI អះអាងថា «ជនបង្កការបាញ់រះស្លាប់មនុស្ស ៥៩នាក់ និងរបួស ៥២៧នាក់នៅ Las Vegas មិនជាប់ពាក់ព័ន្ធ ISIS នោះទេ

២៖ លោក ដូណាល់ ត្រាំ «ពន្យារពេលទៅ Las Vegas» ដោយសារជាប់ទទួលស្វាគមន៍ ដំណើរមកដល់ នៃនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ក្នុងរដ្ឋធានីវ៉ាស៊ីនតោន!

៣៖ ខណៈអឺរ៉ុបចេញមុខរិះគន់ «ការបង្ក្រាបយ៉ាងព្រៃផ្សៃ លើក្រុមទាមទារឯករាជ្យ Catalonia» រុស្ស៊ីបែរជាប្រកាស គាំទ្រចំណាត់របស់អាជ្ញាធរអេស្ប៉ាញទៅវិញ!

៤៖ នៅតែជាអាថ៌កំបាំង! ទីបំផុតប្រធានក្រុមស្វែងរក MH370 «បង្ហាញការសោកស្តាយ ដែលមិនបានរកឃើញតំរុយអ្វីសោះ» ហើយបានត្រឹមតែចូលរួមរំលែកទុក្ខ!

៥៖ ឆ្លើយតបនឹងទណ្ឌកម្មពី UN «ចិនចាប់ផ្តើមបណ្តេញពលករកូរ៉េខាងជើង ត្រឡប់ទៅស្រុកកំណើតវិញ»

៦៖ ប្រទេសរុស្ស៊ី «ជួយតបណ្តាញអ៊ីនធើណែត ឲ្យកូរ៉េខាងជើងប្រើប្រាស់» ដែលនាំឲ្យអ្នកជំនាញ បង្ហាញការព្រួយបារម្ភខ្លាំង!

៧៖ ប្រជាពលរដ្ឋអូស្ត្រាលីជិត ១០លាននាក់ ចូលរួមបោះឆ្នោតជុំវិញច្បាប់អនុញ្ញាត ឲ្យមានការរៀបការភេទដូចគ្នា! ៕