(ភ្នំពេញ)៖ កីឡាករជម្រើសជាតិ៣រូប និងអតីតគ្រូបង្វឹកដ៏ល្បីនៅកម្ពុជា បានសម្រេចចិត្តរួមគ្នាត្រៀមខ្លួនជាស្រេចដើម្បីជួយបង្វឹក និងពង្រឹងសមត្ថភាពកីឡាបាល់ទាត់ដល់និស្សិត នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) នៅពេលឆាប់ៗខាងមុខនេះហើយ។

លោក ប្រាក់ សុវណ្ណារ៉ា អតីតគ្រូបង្វឹក និងជាគ្រូជម្រើសជាតិដ៏មានកេរ្តិ៍ឈ្មោះរបស់កម្ពុជា សម្រាប់ក្រុម ALL STARS និងបច្ចុប្បន្នជានាយកបណ្តុះបណ្តាលធនធានគ្រូ បានថ្លែងថា លោករីករាយនឹងជួយបង្វឹកដល់និស្សិត AUPP លើវិស័យបាល់ទាត់ដែលកំពុងពេញនិយមនៅកម្ពុជានិង ពាសពេញពិភពលោក។ ដោយឡែក លោក ប្រាក់ មុន្នីឧត្តម ដែលជាកីឡាករជម្រើសជាតិដ៏ល្បីរបស់កម្ពុជា ក៏បានបញ្ជាក់ថា លោកក៏បានត្រៀមខ្លួនចូលរួមជួយក្រុមនិស្សិត AUPP ផងដែរដើម្បីធ្វើយ៉ាងណាឲ្យពួកគាត់មានសមត្ថភាពលេងបានល្អ។

កែវ សុខផេង កីឡាករជម្រើសជាតិដ៏ឆ្នើមមួយរូបទៀត ដែលមានរហ័សនាមថា «ជាខ្សែប្រយុទ្ធដ៏មុតស្រួច» បានបង្ហើបប្រាប់រូបលោកបានត្រៀមខ្លួនចូលរួមជាមួយក្រុមនិស្សិត AUPP នៅពេលខាងមុខនេះ។

ទន្ទឹមនឹងការត្រៀមខ្លួនជួយបង្វឹកពីគ្រូ និងកីឡាករល្បីៗទាំង៣រូបខាងលើ យុវជន គីម ហាប់ ដែលជាកីឡាករឆ្នើមក្រោមអាយុ១៩ឆ្នាំ ហើយបច្ចុប្បន្នជានិស្សិតឆ្នាំទី១នៅ AUPP បាននិយាយថា រូបគេនឹងស្ថិតនៅសាកលវិទ្យាល័យ AUPP ជាប្រចាំដើម្បីលេងជាមួយក្រុមនិស្សិតរបស់ AUPP ទាំងអស់មិនថាជានិស្សិតចាស់ឬនិស្សិតថ្មីឡើយ។

យុវជន គីម ហាប់ បានបន្តថា «ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដោយសារតែ ខ្ញុំសម្រេចចិត្តត្រូវក្នុងការជ្រើសរើសយកការសិក្សា ហើយប៉ះចំសាកលវិទ្យាល័យដែលល្អបំផុត ហើយនៅពេលតំណាលគ្នានេះ ខ្ញុំមានឱកាសបន្តលេងកីឡាពាក់កណ្តាលអាជីពនៅក្នុងសាកលវិទ្យាល័យតែម្តង»។

ព័ត៌មានពីការចូលរួមរបស់កីឡាករល្បីៗ និងគ្រូបង្វឹកដ៏ឆ្នើមរបស់កម្ពុជា បានបែកធ្លាយចំពេលដែល AUPP កំពុងសាងសង់តារាងបាល់ទាត់ខ្នាតអន្តរជាតិលំដាប់ FIFA ទីមួយនៅកម្ពុជានៅក្នុងទីលានសាកលវិទ្យាល័យ AUPP ស្ថិតនៅខ័ណ្ឌឫស្សីកែវ ក្រុងភ្នំពេញ ដែលគ្រោងនឹងបញ្ចប់នៅពេលឆាប់ៗខាងមុខនេះ។

AUPP ជាសាកលវិទ្យាល័យតែមួយគត់នៅកម្ពុជា ដែលកំពុងបោះសម្លេងឈានមុខគេលើផ្នែកគុណភាពអប់រំ ហើយក៏ជាជាគ្រឹះស្ថានឧត្តមសិក្សាទី១ នៅកម្ពុជា ដែលផ្តល់ជូននិស្សិតនូវកម្មវិធីសិក្សា ទទួលបានសញ្ញាបត្រពីរ (Dual Degrees) បន្ទាប់ពីបញ្ជប់ការសិក្សាដោយជោគជ័យនៅ AUPP ដែលសញ្ញាបត្រមួយចេញដោយ​ AUPP និងសញ្ញាបត្រមួយទៀតចេញដោយ សាកលវិទ្យាល័យរដ្ឋហ្វតហេយស៍ (FHSU) ឬសាកលវិទ្យាល័យអារីហ្សូណា (UA) នៅអាមេរិក។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ ០២៣-៩៩0-០២៣/ ០១២-២៦៦-៦៣១/ ០១២-៨៩៨-១២៤ ឬចូលទៅកាន់គេហទំព័រ៖ www.aupp.edu.kh។