(ភ្នំពេញ)៖ ចង់ទស្សនាខ្សែភាពយន្ដ ល្បីៗទូទាំងសកលលោកមែនទេ! បានមកដល់កម្ពុជាហើយ គឺការកំសាន្ដឥតដែនកំណត់ ដែលមានទាំងភាពយន្ដហូលីវូដ កុមារ និងរឿងជាតិ-អន្ដរជាតិ ជាច្រើនទៀត ដោយគ្រាន់តែលោកអ្នក ធ្វើការទាញយក (Download)លើទូរស័ព្ទដៃ កុំព្យូទ័រ Tablet ឬទូរទស្សន៍របស់លោកអ្នក ជាការស្រេច។

លោកHarry Ward នាកយកគ្រប់គ្រង Iflix នៅកម្ពុជា​ បានឲ្យដឹងថា «Iflix គឺយើងបានដាក់បញ្ជូលនៅនូវភាពយន្ដល្បីៗដូចជា រឿងហូលីវូដ ,រឿងនៅក្នុងតំបន់ មានថៃ កូរ៉េ ហើយក្នុងនោះ ក៏មានរឿងខ្មែរផងដែរ ហើយថ្ងៃអនាគត យើងនឹងដាក់បញ្ជូលរឿងខ្មែរ ដែលល្បីៗបន្ថែមទៀត ដើម្បីបម្រើចំណីអារម្មណ៍របស់ប្រជាពលរដ្ឋនៅទីនេះ។

លោកបន្ដថា «Iflix បានបង្កើតឡើងជាង២ឆ្នាំមកហើយ ដែលមានការិយាល័យធំនៅម៉ាឡេស៊ី ហើយយើងមានសាខាជាង២២ប្រទេស ហើយសម្រាប់ថ្ងៃនេះ យើងបានដាក់សម្ពោធ Iflix នៅកម្ពុជា ដោយជឿជាក់ថា នឹងមានការគាំទ្រខ្ពស់ ពីប្រជាជនកម្ពុជា ស្របពេលដែលកម្ពុជា មានការរីកចម្រើនលើកគ្រប់វិស័យ មានអ៊ីនធឺណែតប្រើប្រាស់ទូទាំងប្រទេស ពិសេសគឺទូរស័ព្ទដៃតែម្ដង ដែលនេះ ជាភាពងាយស្រួលសម្រាប់ពួកគាត់ ធ្វើការទស្សនារឿង គ្រប់ប្រភេទ ដែលមាននៅក្នុង Iflix» ។

គួរបញ្ជាក់ថា ក្នុងឱកាសបើកសម្ពោធជាផ្លូវការនូវ Iflix Disney នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្សារទំនើប Aeon mall ក៏មានសម្ដែងល្បែងកំសាន្ដ និងសកម្មភាពជាច្រើនទៀត ពិសេសមានការចាប់រង្វាន់ យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់អ្នកចូលរួមទស្សនាផងដែរ ដែលធ្វើឲ្យមានការចាប់អារម្មណ៍ខ្ពស់ ពីប្រជាជនកម្ពុជា៕