(ភ្នំពេញ)៖ ចំណង់ចំណូលចិត្តរបស់ប្រជាពលរដ្ឋខ្មែរសព្វថ្ងៃ គឺពេញនិយមនឹងការដើរលេងកម្សាន្ត និងញ៉ាំអាហារនៅតាមដងផ្លូវបែបសាមញ្ញមានតម្លៃថោក បើនិយាយពីអនាម័យមិនធានាប៉ុន្មានឡើយ ប៉ុន្តែបើនៅ Street Kitchen វិញ មិនត្រឹមតែត​ម្លៃសមរម្យជាងគេប៉ុណ្ណោះទេ ថែមទាំងមានអនាម័យខ្ពស់ មានផាសុកភាព មុខម្ហូបណាក៏មានរសជាតិឈ្ញុយឆ្ងាញ់ និយាយរួមពិសេសជាងគេមួយចប់។

Street Kitchen ជាភាជនីយដ្ឋានដ៏ពិសេសជាងគេមួយ ក្នុងរាជធានីភ្នំពេញ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥៧ (ចន្លោះផ្លូវប៉ាស្ទឺរ និងផ្លូវព្រះត្រសក់ផ្អែម) ខាងជើងផ្សារបឹងកេងកងប្រមាណ៥០០ម៉ែត្រ ក្នុងសង្កាត់បឹកកេងកង១ ខណ្ឌចំការមន។ អាហារដ្ឋាននេះ បើកដំណើរការចាប់ពីម៉ោង ១០៖០០នាទីព្រឹក ដល់ម៉ោង ៨៖៣០នាទីយប់ រៀងរាល់ថ្ងៃ។

បាយម្ហូបនៅ Street Kitchen មានច្រើនជម្រើសសម្រាប់អតិថិជនដែលនិយមចូលចិត្តពិសាម្ហូបអាហារបែបខ្មែរ និងបែបបរទេស តម្លៃសមរម្យជាងហាងលក់នៅតាមដងផ្លូវ ហើយក៏រឹតតែសមរម្យជាងហាងអាហារដទៃក្នុងរាជធានីភ្នំពេញទៅទៀត ដែលគ្រប់មុខម្ហូប និងគ្រឿងផ្សំទាំងអស់សុទ្ធតែសម្អាត និងចម្អិនប្រកបដោយការប្រុងប្រយ័ត្ន និងមានអនាម័យខ្ពស់ ចំណែកបុគ្គលិកទទួលភ្ញៀវ និងបុគ្គលិកបម្រើសេវាកម្មមានភាពរួសរាយរាក់ទាក់រហ័សរហួនទាន់ចិត្ត។

ខុសពីហាងអាហារនៅតាមដងផ្លូវ Street Kitchen មានបន្ទប់ តុ និងកន្លែងអង្គុយត្រឹមត្រូវ មានម៉ាស៊ីនត្រជាក់ មានតន្ត្រីកំដរអារម្មណ៍ មានការតុបតែងរចនាម៉ូតមិនចាញ់ហាងស្ដង់ដារធំៗប៉ុន្មានឡើយ ស្របទៅតាមការនិយមចូលចិត្តរបស់ភ្ញៀវ ពីព្រោះប្រសិនបើអាហារឆ្ងាញ់ក៏ពិតមែន ប៉ុន្តែបើកន្លែងញ៉ាំគ្មានអនាម័យ គ្មានការតុបតែងត្រឹមត្រូវ សេវាកម្មមិនរហ័សទាន់ចិត្តទេនោះ ក៏ជាភាពរុញរាសម្រាប់អតិថិជនមួយចំណែកដែរ។ នេះជាអ្វីដែលម្ចាស់ហាង Street Kitchen បានគិតគូជាពិសេសសម្រាប់ភ្ញៀវរបស់គាត់។

មិនត្រឹមប៉ុណ្ណោះ សម្រាប់អតិថិជនដែលចង់ពិភាក្សាការងារជំនួញ ពាណិជ្ជកម្ម ធ្វើកិច្ចការសាលា ជួបជុំបែបសប្បាយៗជាមួយមិត្តភ័ក្តិ ក៏កុំភ្លេចអញ្ជើញចូលទៅ Street Kitchen ឲ្យសោះ ព្រោះនៅទីនោះមានការរៀបចំជូនយ៉ាងល្អ ពិសេសសេវាអ៊ីធឺរណេតរហ័សទាន់ចិត្តថែមទៀត។

ពិសេសលើសពីនេះ ក្នុងរយៈពេលពេញមួយខែតុលានេះ រាល់អតិថិជនដែលចូលចិត្តពិសាស្រាបៀរ នឹងមានការថែមជូនពិសេសមួយទៀត នោះគឺពិសាមួយដបថែមេជូនមួយដប
ភ្លាមៗទៀតផង។

សម្រាប់ពេលខាងមុខ ប្រសិនបើអតិថិជនជាបុគ្គលការងារនៅតាមការិយាល័យ ឬទីស្នាក់ការការងារនៅទីណាក៏ដោយ ដែលរវល់គ្មានពេលវេលាដើម្បីមកពិសារអាហារនៅ Street Kitchen បាននោះ អាចទំនាក់ទំនងកំម្មង់ទិញតាមទូរសព្ទក៏បាន បុគ្គលិករបស់ Street Kitchen នឹងដឹកជញ្ជូនដល់កន្លែងធ្វើការផ្ទាល់តែម្ដង នេះជាអ្វីដែលពិសេសលើសគេសម្រាប់សង្គមដែលមមាញឹកនឹងការងារនាពេលបច្ចុប្បន្ន ព្រោះការមមាញឹកនឹងការងារនេះហើយ ធ្វើឲ្យមនុស្សជាប់រវល់សឹងរកពេលពិសារអាហារគ្មាន ប៉ុន្តែ Street Kitchen នឹងរៀបចំជូនលោកអ្នកយ៉ាងទាន់ចិត្ត។

ខាងក្រោមនេះ ជាវីដេអូឃ្លីបមួយបង្ហាញពីទីតាំង និងទិដ្ឋភាពដ៏សម្បូរបែបរបស់ Street Kitchen ដែលជាអាហារដ្ឋានដ៏ស័ក្តិសមបំផុតសម្រាប់មនុស្សគ្រប់វ័យ និងគ្រប់តម្រូវការ៖