(ភ្នំពេញ)៖ លោកអ្នកប្រាកដពេញចិត្តនៅពេលបានពិសាស៊ុប និងសាច់អាំងដ៏មានឱជារសជាតិឈ្ងុយឆ្ងាញ់ អមដោយតន្ត្រីបំពេរអារម្មណ៍ និងសប្បាយរីករាយជាមួយមនុស្សពិសេស ក្រុមគ្រួសារ និងមិត្តភ័ក្តិ ហើយពិតជាប្លែកអារម្មណ៍ជាមួយជាតុបតែងផ្ទៃខាងក្នុងដ៏ទាក់ទាញ ក្នុងភៅជនីយដ្ឋានបែបជប៉ុនមួយ​ នោះគឺ «គូឈីណាស៊ីជប៉ុនប៊ូហ្វេ និងបាប៊ីឃ្យូ»។

គូឈីណាស៊ីជប៉ុនប៊ូហ្វេ និងបាប៊ីឃ្យូ មានទីតាំងស្ថិតនៅខាងជើងផ្សារបឹងកេងកងប្រមាណ ៥០០ម៉ែត្រ តាមបណ្ដោយផ្លូវលេខ៥៧ (ចន្លោះផ្លូវប៉ាស្ទឺរ ​និងផ្លូវព្រះត្រសក់ផ្អែក) ពោលគឺតាំងនៅជាន់លើហាង Street Kitchen។

គូឈីណាស៊ីជប៉ុនប៊ូហ្វេ និងបាប៊ីឃ្យូ មានបន្ទប់ពិសាអាហារបែបជាក្រុមៗ ពិសេសមានបន្ទប់ VIP សម្រាប់អតិថិជនដែលចង់ពិសេសអាហារជាលក្ខណឯកជនជាដើម។ ពិសាអាហារក្នុងបន្ទប់ VIP បែបប្រពៃណីជប៉ុន លោកអ្នកប្រាកដជាប្លែកអារម្មណ៍ ប្រៀបបីដូចជាកំពុងអង្គុយក្នុងផ្ទះមួយ​ នៅប្រទេសជប៉ុនយ៉ាងអញ្ចឹង។

នៅគូឈីណាស៊ីជប៉ុនប៊ូហ្វេ និងបាប៊ីឃ្យូ មានស្រាបៀរ (ពិសាអស់មួយដបថែមជូនមួយដប) ភេសជ្ជៈលក់ក្នុងតម្លែថោកសមរម្យ មានច្រើនជម្រើស ច្រើនរសជាតិ ពិសេសរសជាតិស៊ុប សាច់អាំង និងស៊ូស៊ីដ៏ឆ្ងាញ់ពិសារ ចំណែកឯសេវាកម្មបម្រើរហ័សទាន់ចិត្ត ហើយមានទទួលកក់តុមុនថែមទៀត។ គ្រឿងផ្សំក្នុងស៊ុបគ្មានលាយសារធាតុបន្ថែមរសជាតិ ពិសេសបន្លែ និងសាច់សុទ្ធតែស្រស់ៗ។

ក្រៅពីនេះ គូឈីណាស៊ីជប៉ុនប៊ូហ្វេ និងបាប៊ីឃ្យូ ក៏មានទទួលរៀបចំកម្មវិធីជួបជុំ ឬកម្មវិធីជប់លៀងនៅក្នុងហាងផ្ទាល់ រួមជាមួយការរៀបចំម្ហូបអាហារជូនផងដែរ។

លោកអ្នកដែលចង់ជួបជុំមិត្តភ័ក្តិ ចង់បង្កើនភាពស្និទ្ធស្នាលជាមួយដៃគូ និងចង់ពិសារអាហារពេលល្ងាចនោះ កុំភ្លេចណា អញ្ជើញទៅទទួលយកអារម្មណ៍ប្លែកពី គូឈីណាស៊ីជប៉ុនប៊ូហ្វេ និងបាប៊ីឃ្យូ ម្ដងមើល ពិតជាមិនខកចិត្តឡើយ។

ខាងក្រោមនេះ ជាវីដេអូឃ្លីបខ្លីមួយបង្ហាញពីទិដ្ឋភាពក្នុងភោជនីយដ្ឋានគូឈីណាស៊ីជប៉ុនប៊ូហ្វេ និងបាប៊ីឃ្យូ៖