(ភ្នំពេញ)៖ អតីតនិស្សិតនៃមហាវិ​ទ្យាល័យ ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ជំនាន់ទី១៣​ ឆ្នាំសិក្សា១៩៩៦-២០០០ ជាច្រើនរយនាក់ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧នេះ បានរៀបចំពិធីជួប​ជុំគ្នារំលឹកពីអនុស្សាវរីយ៍​កាល​ នៅរៀនក្រោមដំបូលសាលាជាមួយគ្នា​ រួមទុក្ខរួមសុខជាមួយគ្នា​ ជួយគ្នាទៅវិញទៅមក​ដោយទឹកចិត្តស្មោះត្រង់។

អតីតនិស្សិតម្នាក់ លោក លឹម តុងហួត ដែលបច្ចុប្បន្នបម្រើការនៅ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមរយៈអង្គភាព Fresh News ឲ្យជួយចុះផ្សាយពី​ការជួបជុំគ្នា ដើម្បីរំលឹកពីអនុស្សាវរីយ៍របស់អតីតនិស្សិត ដែលបច្ចុប្បន្នស្ថិតក្រោមដំបូងនៃសន្ដិភាព របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន។

លោកបញ្ជាក់ថា មកដល់ពេលនេះ​អាយុកាលនៃមិត្តភាពនេះ មានអាយុកាល២១ឆ្នាំហើយ​ ប៉ុន្តែអ្វីហាក់នៅតែស្រស់បំព្រង​ ហើយការជួបជុំគ្នាថ្ងៃនេះ​ គឺដើម្បីរឹតចំណង​សាមគ្គីភាព​ មិត្តភាព​ ក្រោយ​បានបែកគ្នាទៅបម្រើការងាររៀងខ្លួន​ មានទាំងវិស័យរដ្ឋ និងឯកជន​ តែ​មានគោលបំណងតែមួយដូចគ្នា​គឺចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ​ សុខមាលភាព​ ក្រោមដំបូលសុខសន្តិភាព​របស់រាជរដ្ឋាភិបាល៕