(ស្វាយរៀង)៖ ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារអាមេរិកទម្លាក់គ្រាប់នោះ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំចង់ឲ្យអាមេរិក ឲ្យអ្នកជំនាញរបស់ខ្លួនយកទៅវិញផង ដើម្បីឲ្យប្រជាពលរដ្ឋនៅទីនេះផុតទុក្ខព្រួយ...ខ្ញុំបាទចង់ឲ្យសហរដ្ឋអាមេរិកទទួលត្រូវនូវទង្វើរបស់ខ្លួន សាក្សីដែលកំបុតដៃ កំបុតជើង ដើរមិនចង់រួចដោយសាររំសេវរបស់លោក លោកធ្វើមកលើប្រជាពលរដ្ឋស្លូតត្រង់»

ថ្លែងក្នុងបទសម្ភាសន៍ពិសេស ជាមួយបណ្ដាញសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋរស់នៅកន្លែង គ្រាប់បែកគីមីរបស់អាមេរិក ស្ថិតក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង បានស្នើយ៉ាងទទូចឲ្យស្ថានទូតសហរដ្ឋអាមេរិក ចុះទៅមើលគ្រាប់បែករបស់ខ្លួន និងយក ចេញពីកន្លែងពួកគាត់រស់នៅ ព្រោះពួកគាត់កំពុងរស់នៅជាមួយភាពភ័យខ្លាច ហើយអាមេរិកត្រូវតែសងជំងឺចិត្តដល់ប្រជាជនខ្មែរ៕