(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចផ្ទេរភារកិច្ចអភិបាលរងខណ្ឌចំនួន៥រូប ឲ្យទៅបម្រើការងារនៅសាលារាជធានីភ្នំពេញ។

នេះបើយោងតាមសេចក្តីសម្រេចរបស់សម្តេចក្រឡាហោម ស ខេង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាវេលាយប់ ថ្ងៃទី៣០ ខែកញ្ញានេះ ។

យោងតាមសេចក្តីសម្រេចដដែលនេះ បានបញ្ជាក់ឲ្យដឹងថា ទី១ លោក ធិ ងិ ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ៤ ពីអភិបាលរងខណ្ឌជ្រោយចង្វា ឲ្យទៅបម្រើការងារនៅសាលារាជធានីភ្នំពេញ ។ ទី២ លោកស្រី សក់ ចិន្តារី  ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៣ ពីអភិបាលរងខណ្ឌ៧មករា ឲ្យទៅបម្រើការងារនៅសាលារាជធានីភ្នំពេញ ទី៣ លោក កូប ស្លេះ ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ១ ពីអភិបាលរងខណ្ឌទួលគោក ឲ្យទៅបម្រើការងារនៅសាលារាជធានីភ្នំពេញ ទី៤ លោក អ៊ុក សាកល ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ពីអភិបាលរងខណ្ឌដូនពេញ ឲ្យទៅបម្រើការងារនៅសាលារាជធានីភ្នំពេញ និងទី៥ លោកស្រី សុត ចណ្ណារា ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៣ ពីអភិបាលរងខណ្ឌទួលគោក ឲ្យទៅបម្រើការងារនៅសាលារាជធានីភ្នំពេញ។

សូមអានខ្លឹមសារលម្អិត នៅក្នុងសេចក្តីសម្រេចរបស់សម្តេចក្រឡាហោម ស ខេង ខាងក្រោមនេះ៖