(ព្រៃវែង)៖ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារចុះជួយឃុំជាខ្លាង និងឃុំក្តឿងរាយ បានអញ្ជើញចូលរួមប្រជុំស្តី ពីការកែសំរួលសមាសភាពមន្ត្រីបក្សឃុំ នៅទីស្នាក់ការគណៈកម្មាធិការបក្សស្រុកកញ្ជ្រៀច នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧នេះ។

ក្រោយការចុះសួរសុខទុក្ខនេះ លោក ចាន់ វ៉ាន់ធឿន និងសហការី ព្រមទាំងគណៈកម្មាធិការបក្សភូមិ-ឃុំក្តឿងរាយ បានអញ្ជើញទៅចូលបច្ច័យបុណ្យសពចំនួន០៣គ្រួសារ និងបានបន្តទៅពិនិត្យការជួស ជុលកែលំអរថ្មីបន្ថែម ទីស្នាក់ការបក្សឃុំដែលបានជួសជុល៩០ភាគរយហើយ។

ដោយឡែកនៅឃុំជាខ្លាងវិញ សហការីក្រុមការងារតំណាងរបស់លោក ចាន់ វ៉ាន់ធឿន រួមជាមួយនិងគណៈកម្មាធិ ការបក្សភូមិ-ឃុំ និងសមាជិកបក្សស្រុកស្វាយអន្ទរ បានចែកប្រាក់ឧបត្ថម្ភចិញ្ចឹមចលនាជូនគណ:បក្សភូមិ-ឃុំ និងយុវជនផងដែរ៕