(កំពង់ស្ពឺ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) គ្រាប់បែកអាមេរិកមួយគ្រាប់ ប្រភេទ MK82 ដែលទម្លាក់ពីយន្តហោះអាមេរិក ត្រូវបានអាជ្ញាធរខេត្តកំពង់ស្ពឺ រកឃើញនោះ នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧នេះ ត្រូវបានក្រុមជំនាញស៊ីម៉ាក់​ដោះបន្សាប និងដឹកជញ្ជូនចេញប្រកបដោយសុវត្ថិភាពហើយ។

គ្រាប់បែកទំលាក់​ពីយន្តហោះអាមរិក ប្រភេទ MK82 ចំនួន១គ្រាប់ខាងលើនេះ ត្រូវបានអាជ្ញាធរខេត្តកំពង់ស្ពឺ រកឃើញនៅថ្ងៃ២៩ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ ពេជ្រ និល ត្រង់ចំណុចម្តុំលូបីអូរត្រាវ ភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា «លោកយាយម៉ៅពេជ្រនិល​ និងកូនចៅលោកយាយទាំងអស់ ផុតទុក្ខភ័យចំពោះគ្រាប់បែកទំលាក់ពីយន្តហោះប្រភេទ MK82 ! ចាប់ចងអូស និងសែង អញ្ជើញឡើងឡាន​ហើយ​ បន្ទាប់ពីសំងំលាក់ខ្លួនជាង៤០ឆ្នាំ​ នៅមានសំរស់ស្រស់ស្អាតទៀត​»

សូមបញ្ជាក់ថា អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យត្រូវបានឯកភាព​ដោយ ប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជា ២លាន៨សែនតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា​ តាមកំទេចពួកយៀកកុង​ យួនឈ្លានពាន​ ប៉ុន្តែស្លាប់តែខែ្មរជាង៥០០,០០០នាក់ សម្លាប់ដោយផ្ទាល់ និងកំទេចតែភូមិ ផ្ទះសម្បែងខែ្មររាប់ម៉ឺន​កន្លែង៕