(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិកគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ១១០០នាក់។

ពិធីនេះបានធ្វើឡើងទីស្នាក់ការគណបកហសប្រជាជនកម្ពុជាខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពូជា និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានឧបត្ថម្ភ​​ដល់អ្នកចូលរួម ១,១០០នាក់ ក្នុងម្នាក់ៗ​១០ម៉ឺនរៀល, សាលាខេត្ត​ព្រះវិហារ​ ៤០លានរៀល សម្រាប់​រៀបចំបាយសាមគ្គី ពេលល្ងាចជាមួយមន្ត្រីជុំវិញខេត្ត, អាវុធហត្ថ​ខេត្ត​៥០លានរៀល, ​ស្នងការ​នគរបាលខេត្ត​៥០លានរៀល, ​សឹករង​ខេត្តព្រះវិហារ​៦០លានរៀល, ​កងពលលេខ៣ ៤លានរៀល, លោក ចាន់ សុភ័ត្រា តំណាង​នាយឧត្តមសេនីយ៍ មាស សុភា មេបញ្ជាការកងទ័ព​ជើងគោក ៤លានរៀល, ​ស្រុក-ក្រុង​ទាំង៨ ​៥០លានរៀល និងប្រគេនព្រះសង្ឃ ២០លានរៀល ព្រមទាំងឧបត្ថម្ភសាលាមួយខ្នងនៅស្រុករវៀង ដែលមាន៦បន្ទប់ ដែលការឧបត្ថម្ភសរុបទាំងអស់ ជាង១៣ម៉ឺនដុល្លារអាមេរិក៕