(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានណែនាំដល់ថ្នាក់ដឹកនាំនៃពុទ្ធសាសនបណ្ឌិត្យ ត្រូវបន្តរៀបចំសិក្ខាសាលាស្តីពី ប្រពៃណីទំនៀមទម្លាប់ ឲ្យបានរៀងរាល់ឆ្នាំ ដើម្បីបង្កើននូវធនធានមនុស្សក្នុងការអភិរក្ស អភិវឌ្ឍន៍ ប្រពៃណីទំនៀមទម្លាប់ជាតិខ្មែរ។

លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម លើកជាមតិយោបល់បែបនេះ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពី ប្រពៃណីទំនៀមទម្លាប់ លើកទី២ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧។

ក្នុងពិធីនោះដែរ លោកទេសរដ្ឋមន្ត្រី បានលើកជាមតិផ្តាំផ្ញើដល់ថ្នាក់ដឹកនាំនៃពុទ្ធសាសនបណ្ឌិត្យ ត្រូវបន្តរៀបចំសិក្ខាសាលាបែបនេះជារៀងរាល់ឆ្នាំ ដើម្បីបង្កើននូវធនធានមនុស្សក្នុងការអភិរក្ស អភិវឌ្ឍន៍ ប្រពៃណីទំនៀមទម្លាប់ជាតិ និងបន្តសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបង្កើននូវគុណភាពរបស់សិក្ខាកាម ឲ្យកាន់តែប្រសើរឡើងថែមទៀត៕