(ភ្នំពេញ)៖ ក្រុង/ខណ្ឌ ចំនួន៣៨ នៅក្នុងប្រទេសកម្ពុជា ដែលជាបេក្ខភាពក្នុងការចូលរួមចលនាប្រឡងប្រណាំង «ទីក្រុងស្អាត» ត្រូវបានក្រសួងទេសចរណ៍ ប្រកាសឱ្យបំពាក់បង្គន់សាធារណៈឱ្យស្របតាមស្ដង់ដា «បង្គន់សាធារណៈកម្ពុជា» ឱ្យបានត្រឹមឆ្នាំ២០១៨។ នេះបើតាមសេចក្តីជូនដំណឹងរបស់ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ។

គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានបញ្ជាក់ថា ការរៀបចំឱ្យបំពាក់នៅឆ្នាំ២០១៨ ខាងមុខនេះ គឺដើម្បីត្រៀមលក្ខណៈសម្បត្តិ ចូលរួម ចលនាប្រឡងប្រណាំង «ទីក្រុងស្អាត» ហើយសម្តៅរួមចំណែកលើកស្ទួយក្រុង/ខណ្ឌជាគោលដៅទេសចរណ៍ ទីក្រុងប្រកបដោយភាពទាក់ទាញ ផ្ដល់ភាពកក់ក្ដៅចូលរួមគាំទ្រយុទ្ធនាការ៖ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ» ផ្តល់ភាពកក់ក្តៅ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត៖