(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន ៣៣.៤៦៨ដុល្លារ (បីម៉ឺនបីពាន់បួនរយហុកសិបប្រាំបីដុល្លារអាមេរិក)​ ដើម្បីខួងអណ្តូងទឹកស្អាតចំនួន៧​ ជូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ចំនួន១៣៥គ្រួសារ ស្មើនឹងមនុស្ស​៦២៣នាក់ រស់នៅភូមិចំនួន២ នៃឃុំអន្លង់ជ្រៃ ស្ថិតក្នុងស្រុកថាឡាបរិវ៉ាត់​ ខេត្តស្ទឹងត្រែង​ និងបានផ្ដល់អណ្តូងទឹកស្អាតចំនួន​៥ទៀត​ ជូនប្រជាពលរដ្ឋចំនួន​១២៧គ្រួសារ​ ស្មើមនុស្ស​៦៣៣នាក់​ រស់នៅក្នុងភូមិចំនួន​៤​ នៃឃុំចំនួន​៣​ ស្ថិតក្នុងស្រុកកូនមុំ​ ខេត្តរតនគិរី ។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៧​នេះ​ ​កាកបាទក្រហមកម្ពុជា បានផ្តល់អណ្តូងសរុបចំនួន​២៥៥​ និងស្រះទឹកចំនួន​៤​ រួចមកហើយ​ សម្រាប់ប្រជាពលរដ្ឋខ្វះខាតទឹកស្អាតប្រើប្រាស់​ នៅទូទាំងប្រទេសកម្ពុជា ៕