(ភ្នំពេញ)៖ J.estina គឺជាម៉ាកយីហោដ៏ល្បី និងលេខ១នៅប្រទេសកូរ៉េ ដែលកំពុងវាយលុកនៅលើ ទីផ្សារពិភពលោក លើមុខជំនាញ ៣គឺ គ្រឿងអលង្ការ កាបូប និងគ្រឿងសំអាង ។ 

ម៉ាកយីហោនេះក៏ត្រូវបានក្រុមហ៊ុន ROMANSON CAMBODIA នាំចូលមកកាន់ប្រទេសកម្ពុជា ហើយប្រកាសសម្ភោធសាខាលក់ជាបន្តបន្ទាប់លើមុខជំនួញពីររបស់ J.estina គឺគ្រឿងអលង្ការ និងកាបូប ហើយសាខាធំជាងគេគឺសាខាទី13 ដែលមានទីតាំងនៅអគារលេខ S1-15 មហាវិថីមុន្នីរ៉េត ទីក្រុងអូឡាំព្យាលេខទូរស័ព្ទទំនាក់ទំនង 099 972 666 ។

ដោយមានការគំាទ្រខ្លាំងពីសំណាក់អតិថិជនលើម៉ាកយីហោនេះ ទើបក្រុមហ៊ុនសំរេច នាំចូលគ្រឿងសំអាងដែលជាមុខជំនួញទី៣របស់ J.estina ហើយបានសម្ភោធហាងទី១ របស់ខ្លួនកាលពីថ្ងៃទី២៨ កញ្ញា ២០១៧ នៅផ្សារទំនើប រតនាផ្លាហ្សា ដើម្បីដាក់តាំង និងលក់នូវផលិតផល J.estina ដែលមានដូចជា ផលិតផលសម្រាប់ ថែរក្សាស្បែកមុខ SKIN Care និងគ្រឿងសំអាង លេខទូរស័ព្ទទំនាក់ទំនង៖ 085 872 666។

ដើម្បីផ្តល់សេវាកម្មមួយដ៏ល្អ សម្រាប់អតិថិជន J.estina ក៏បានបញ្ជូនអ្នកជំនាញផ្នែកគ្រឿងសំអាងជនជាតិកូរ៉េ មកបង្ហាត់បង្ហាញអំពីវិធីប្រើ និងសារៈសំខាន់នៃផលិតផល ដែលជាសកម្មភាពមួយ បង្ហាញពីការយកចិត្តទុកដាក់លើអតិថិជន។

J.estina គឺជាផលិតផលដែលសាកសមនិងស្បែកអាស៊ី មានច្រើនជំរើសតំរូវតាមប្រភេទនៃស្បែក និងចំនង់ចំណូលចិត្តអតិថិជន ធានាទាំងគុណភាព និង តំលៃ ហើយក្នុងឱកាលពិសេសនេះអតិថិជននិងទទួលបានការចុះតម្លៃ ២០% ជាពិសេស ដែលផ្តល់ជូនចាប់ពីថ្ងៃទី២៨កញ្ញា ដល់ថ្ងៃទី០៧តុលា ឆ្នាំ២០១៧៕