(ភ្នំពេញ)៖ ត្រឹមតែរយះពេល1ឆ្នាំតែប៉ុណ្ណោះ គម្រោងខុនដូ អ័រគីដេ គឺពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស។

ឆ្លៀតឱកាសចូលរួមអបអរសាទរ ខួបគម្រប់1ឆ្នាំ របស់គម្រោងអ័រគីដេ ដឹរ៉ូយ៉ាល់ ខុនដូមីនីម ក្រុមហ៊ុនបានរៀបចំកម្មវិធីពិសេសដែលអាចទទួលបាន ឱកាសក្នុងការបញ្ចុះតម្លៃ រហូតដល់16,800ដុល្លារ សម្រាប់រាល់អតិថិជនទាំងអស់ ដែលទិញយូនីតណាមួយពី គម្រោងនេះ។ ការបញ្ចុះតម្លៃនេះ មានចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី5 ខែ10 ឆ្នាំ២០១៧។

ក្រៅពីការចូលរួមអបអរសាទរ ខួបគម្រប់1ឆ្នាំរបស់គម្រោងខុនដូ ក្រុមហ៊ុនអ័រគីដេវីឡា ដឹរ៉ូយ៉ាល់ ក៏បានបើកលក់នូវប្រភេទវីឡា ឃ្វីន អ័រឃីត ប្លុកថ្មីដែលមានភាពស្រស់ស្អាត និងមានផាសុខភាពក្នុងការរស់នៅ។ វីឡាឃ្វីន អ័រឃីត នេះត្រូវបានរចនាដោយមាន 5បន្ទប់គេង និង 8បន្ទប់ទឹក មានផ្ទៃដីធំទូលាយ ងាយស្រួល និងមានភាពថ្លៃថ្នូរ សម្រាប់ការរស់នៅនាពេលបច្ចុប្បន្ន។

ទាំងគម្រោងខុនដូ និងវីឡា នេះគឺស្ថិតនៅក្នុងតំបន់ដែលជាសក្តានុពល រួមមានផ្សារ សាលារៀនជាតិ និង អន្តរជាតិ មន្ទីរពេទ្យ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនឯកជនធំៗ បុរីតូចធំ និងជាពិសេសស្ថិតនៅក្បែរអាកាសយាន្តដ្ឋានជាតិអន្តរជាតិភ្នំពេញ ដែលជាច្រកចេញចូលដ៏សំខាន់បំផុតក្នុងព្រះរាជាណាចក្រ កម្ពុជា។ល។ ជាមួយគ្នានេះផងដែរ សម្រាប់គម្រោងខុនដូ អ័រគីដេ បានផ្តល់ជូនយ៉ាងពិសេសសម្រាប់រាល់អតិថិជនទាំងអស់នូវការបង់ប្រាក់ដោយពុំបាច់មានប្រាក់កក់ ពុំមានការប្រាក់ និងការបង់ប្រចាំខែក្នុងតម្លៃទាប។

ប្រញាប់ឡើងកុំអោយឱកាសនេះកន្លងផុតអោយសោះ សម្រាប់ព័ត៌មានបន្ថែមសូមទៅកាន់ការិយាល័យលក់របស់ក្រុមហ៊ុន ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ 2004 (ម៉ៃដា) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាប់សាលាអន្តរជាតិណតប្រ៊ីត ឬអាចហៅទូរស័ព្ទមកកាន់លេខ 085 999 809៕